ជាតិ
ចាប់ខ្លួន​ជនជាតិ​ចិន​៥០​នាក់ ពាក់ព័ន្ធ​នឹង​ការចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត
16, Sep 2017 , 4:39 pm        
រូបភាព
រូបភាពពីអគ្គស្នងដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងដ្ឋាននគរបាលជាតិ
ដោយ:
​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​កម្ពុជា បាន​ចាប់ខ្លួន​ជនជាតិ​ចិន​៥០​នាក់ ពាក់ព័ន្ធ​នឹង​ការរស់នៅ​ប្រទេស​កម្ពុជា​គ្មាន​លិខិតឆ្លងដែន និង​ប្រព្រឹត្ត​ទង្វើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។


  

​កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​សហការ ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៥០​នាក់ ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់នៅ​ដោយ​គ្មាន​លិខិតឆ្លងដែន​ក្នុង​ទឹកដី​កម្ពុជា និង​បាន​ប្រព្រឹត្ត​ទង្វើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ នេះ​បើ​គេហទំព័រ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាលជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​។ 

​ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំងនេះ គឺ​បន្ទាប់ពី​កម្លាំង​នគរបាល​កម្ពុជា ចុះ​ត្រួតពិនិត្យ​ជនបរទេស​នៅ​ទីតាំង​ចំនួន​៣​ផ្សេងៗ​គ្នា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ បើតាម​គេហទំព័រ​ខាងលើ ជនជាតិ​ចិន​៥០​នាក់ ក្នុង​មាន ស្រី​៥​នាក់ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី​៕       


Tag:
 ចិន​
 ​ ចាប់ជំរិត
© រក្សាសិទ្ធិដោយ thmeythmey.com