ជាតិ
សម្តេច ហ៊ុន សែន នឹង​ទៅ​ចូលរួម​ខួប​៥០​ឆ្នាំ​នៃ​ការឡើង​គ្រង​រាជ​របស់​ស្តេច​ព្រុយ​ណេ​
03, Oct 2017 , 7:59 am        
រូបភាព
សម្តេច ហ៊ុន សែន និងព្រះចៅស៊ុលតង់ព្រុយណេ ថត Selfie ជាមួយគ្នាកន្លងមក។ រូបថត bruneiroyals
សម្តេច ហ៊ុន សែន និងព្រះចៅស៊ុលតង់ព្រុយណេ ថត Selfie ជាមួយគ្នាកន្លងមក។ រូបថត bruneiroyals
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ណា​សា​ណាស់ បុល​គី​យ៉ា​ស់ របស់​ប្រទេស​ព្រុយ​ណេ ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧​។



​ដំណើរ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​ប្រទេស​ព្រុយ​ណេ គឺ​តប​តាម​ការអញ្ជើញ​របស់​ព្រះ​ចៅ ស៊ុ​លត​ង់ ហា​ជី ហា​សា​ណាស់ បុល​គី​យ៉ា​ស់ នាពេល​កន្លងមក​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែតុលា​នេះ​។

​បើតាម​សេចក្តីប្រកាស​ខាងលើ ដំណើរ​ទស្សនកិច្ច​នេះ នឹង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ ដែលជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ព្រុយ​ណេ​៕     


Tag:
 ហ៊ុន សែន​
  ប្រ៊ុយណេ
© រក្សាសិទ្ធិដោយ thmeythmey.com