ជាតិ
បក្ស​ចំនួន​២២ ត្រូវបាន​រំលាយចោល​
03, Oct 2017 , 8:39 am        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្សនយោបាយ​ចំនួន​២២ ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២0១៧​នេះ​។ ការ​លុប​នេះ គឺធ្វើឡើង​តាមរយៈ​សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។



​បើ​ផ្អែកលើ​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ គណបក្ស​ទាំង​២២ ដែល​ត្រូវបាន​លុបចោល រួមមាន គណបក្ស​ខ្មែរ​ឯករាជ្យ គណបក្ស​ខ្មែរ​អព្យាក្រឹត គណបក្ស​ជាតិខ្មែរ គណបក្ស​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា គណបក្ស​សេរីភាព  គណបក្ស​សន្តិភាព​ប្រជាធិបតេយ្យ គណបក្ស​អភិវឌ្ឍន៍ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ខ្មែរ គណបក្ស​ជំនាន់​ថ្មី គណបក្ស​ព្រះ​សិរ​អា្យ​មេត្រី​យ៍​ស្រី​ពោធិសត្វ គណបក្ស​សាធារណរដ្ឋ​ខ្មែរ គណបក្ស​ខ្មែរ​សាមគ្គី គណបក្ស​កម្ពុជា​សេរីភាព គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ គណបក្ស​សំឡេង​ជាតិខ្មែរ គណបក្ស​កម្លាំង​ស្មារតី​កុលបុត្រ​ខ្មែរ គណបក្ស​អភិវឌ្ឍន៍​ភូមិ​ឃុំ គណបក្ស​ខេមរៈ​ពន្លឺ​ជាតិ គណបក្ស​ឥន្ទ្រ​ប៉ាក់​បូរី និង​គណបក្ស​គ្រួសារ​ខ្មែរ​។

​ក្រសួងមហាផ្ទៃ បញ្ជាក់​ក្នុង​សេចក្តីសម្រេច​របស់ខ្លួន​ថា ការ​លុប​គណបក្ស​ខាងលើ​ចោល គឺធ្វើឡើង​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។

​ក្នុងចំណោម​គណបក្ស ដែល​ត្រូវបាន​រំលាយ​នោះ មាន​គណបក្ស​ខ្លះ ធ្លាប់​ទទួល​បានចេញ​សេចក្តីជូនដំណឹង ពី​ក្រសួងមហាផ្ទៃ កាលពី​ប៉ុន្មាន​ខែ​មុខ ដែល​ឲ្យ​សុំ​បំពេញ​កាតព្វកិច្ច ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ហើយ​ក្រសួងមហាផ្ទៃ ក៏បាន​ព្រមាន​ចាត់វិធានការ​ផងដែរ ប្រសិនបើ​គណបក្ស​ទាំងនោះ មិន​ធ្វើតាម​ការស្នើសុំ ហើយ​នៅតែមាន​ភាពខ្វះ​ចន្លោះ​ផ្លូវច្បាប់​៕


Tag:
 មហាផ្ទៃ​
  រំលាយ​គណបក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com