ជាតិ
បណ្ឌិត សុខ ទូច បង្ហាញ​ហេតុផល​៥​ចំណុច ដែល​កម្ពុជា​ត្រូវ​ចាប់យក​ចិន
03, Oct 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​ហេតុផល​៥​យ៉ាង ដែល​កម្ពុជា​ត្រូវ​ចាប់យក​ចិន ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​។



​លោ​កប​ណ្តិ​ត សុខ ទូត ពន្យល់ថា មាន​ហេតុផល​៥​យ៉ាង ដែល​ប្រទេស​កម្ពុជា​ត្រូវ​ចាប់យក​ចិន ទីមួយ ប្រធានាធិបតី​ចិន​ដូរ​ពី​ការ​ជិះ​រថភ្លើង​យឺត មក​ជិះ​យន្តហោះ ពោលគឺ​សំដៅលើ​ការរីកចម្រើន​របស់​ចិន ព្រោះ ចិន​ដូរ​តែ​គោលនយោបាយ​ទីផ្សារសេរី ប៉ុន្តែ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​ទាំងមូល គឺ​នៅ​ដដែល​។ ទី​ពីរ ចិន​បាន​ជ្រាបចូល​គ្រប់​សរសៃឈាម​ក្នុង​តំបន់​អាស៊ាន​និង​ពិភពលោក​(​វប្បធម៌ ភាសា ប្រពៃណី ទំនៀមទម្លាប់​…)​។ ទី​បី​ភូមិសាស្ត្រ​ប្រទេស​ចិន​នៅ​ជិត​កម្ពុជា​។ ទី​បួន​ចិន​គ្រប់​ដណ្តប់​សេដ្ឋកិច្ចពិភពលោក​ទាំងស្រុង​នៅពេល​ខាងមុខ​។ ទី​ប្រាំ ជំនួយ​ចិន​ផ្តល់​មក​ឲ្យ​កម្ពុជា គឺជា​ជំនួយឥតសំណង​។   

​សូម​អញ្ជើញ​ស្តាប់​ការពន្យល់​លម្អិត​របស់​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​មួយ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា​៖            





Tag:
 សុខ ទូច​
  ការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com