ជាតិ
ស្ត្រី​ខ្មែរ​១៦​នាក់ ត្រូវបាន​សង្គ្រោះ និង​បញ្ជូន​ពី​ម៉ាឡេស៊ី មក​កម្ពុជា​វិញ​
03, Oct 2017 , 9:59 pm        
រូបភាព
ដោយ:
​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ពល​ការិនី​ខ្មែរ​ចំនួន​១៦​នាក់ និង​បានរៀបចំ​ធ្វើ​មាតុភូមិ​និ​វត្ដ​ន៍​មក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧​។



​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​ក​ម្ព​ជា បានបញ្ជាក់​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​នៅ​ថ្ងៃទី​៣ ខែតុលា​ថា  ស្ត្រី​ខ្មែរ​ទាំង​១៦​នាក់​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី បានមក​កម្ពុជា​ហើយ ដោយមាន​ការ​ពី​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​។

​ក្នុងចំណោម​នោះ មាន​ស្ត្រី​១២​នាក់ ទៅ​ម៉ាឡេស៊ី ដោយ​ឆ្លងកាត់​តាម​ប្រទេស​ថៃ ធ្វើការ​ក្នុង​រោងចក្រ​ប្លា​ស្ទិ​ក នៅ​រដ្ឋ​ជូ​ហូ ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់​។ រីឯ​ពល​ការិនី​៣​នាក់ ទៀត​ជា​អ្នក​បោសសំអាត ទៅ​តាមរយៈ​ក្រុមហ៊ុន ហើយ​ម្នាក់ទៀត ធ្វើការ​នៅតាម​ផ្ទះ ទៅ​តាមរយៈ​ក្រុមហ៊ុន​៕


Tag:
 រងគ្រោះ​
 ​ ស្ត្រី​ខ្មែរ​
  ​ស្ថានទូត​កម្ពុជា​
  ​ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com