ជាតិ
នៅ​ខែកញ្ញា​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៥៨ នាក់ និងរ​បួស​៤៣៧​នាក់​
04, Oct 2017 , 8:39 am        
រូបភាព
ដោយ:
​តាម​របាយការណ៍​នាយកដ្ឋាន​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា​គ្រោះថ្នាក់​រយៈពេល​៣០​ថ្ងៃ ចាប់ពី​ថ្ង​ទី​០១ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំងប្រទេស មាន​ចំនួន​២៨៥​លើក ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់មាន​ចំនួន​១៥៨​នាក់ និង​អ្នករងរបួស​សរុប​មាន​ចំនួន​៤៣៧​នាក់ ក្នុងចំណោម​នោះ​អ្នករងរបួស​ស្រាល​មាន​ចំនួន​១៤៦​នាក់ និង​រងរបួស​ធ្ងន់​មាន​ចំនួន​២៩១​នាក់​។



​តាម​របាយការណ៍​ដដែល​បន្តទៀតថា​មូលហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ មិន​គោរព​សិទ្ធិ​គ្នា មិន​ប្រកាន់​ស្តាំ  ប្រជែង បត់​ឆ្វេង​-​ស្ដាំ និង​កត្តា​យាន ។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្ងៃទី​០១ ខែតុលា ២០១៧៕


Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​ ស្លាប់​-​របួស​
© រក្សាសិទ្ធិដោយ thmeythmey.com