ជាតិ
លោកស្រី មូរ សុខហួរ ចាកចេញពីកម្ពុជា ក្រោយសម្តេច ព្រមាន​ចាប់ខ្លួន​បន្ថែមអ្នក​ពាក់​ព័ន្ធ​​ករណីឯ.​ឧ កឹម សុខា
03, Oct 2017 , 5:55 pm        
រូបភាព
ដោយ: ថ្មីៗ
 


អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានចាកចេញ​ពីកម្ពុជាហើយ នៅថ្ងៃទី ៣ ខែតុលា​ នេះ ។ លោកស្រី បានប្រាប់សារព័ត៌មាន Reuters យ៉ាងនេះថា «ស្ថាន​ការ​ណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ គ្រោះថ្នាក់​ណាស់​សម្រាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​»​។

កាល​ពី​​ថ្ងៃទី ២ ខែតុលា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​ជា​សាធារណៈ​ថា ករណី​ឯកឧត្តម កឹម សុខា មិនមែន​បញ្ចប់​ត្រឹម​ការចាប់ខ្លួន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នោះទេ ពោលគឺ​អាចឈាន​ទៅរក​ការចាប់ខ្លួន​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។ នៅក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា សៀមរាប សម្ដេច ហ៊ុន សែន បញ្ជាក់ថា ករណីនេះ  មានការ​រៀបចំ​ជា​ប្រព័ន្ធ ដែល​ត្រូវ​តាមដាន​នឹង​ចាប់ខ្លួន​បន្តទៀត​។


Tag:
 មូរ សុខហួរ
  កឹម សុខា
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com