អត្ថបទពាណិជ្ជកម្ម
ម្ចាស់​ភេ​ស​ជ្ជះ​ប៉ូវ​កំលាំង​ពិសេស​G Park បានរៀបចំ​ប្រគុំ​តន្ត្រី​សប្បុរស​ធ​ម៏​យក​ថវិកា​សាងសង់​សាលារៀន​
07, Oct 2017 , 3:38 pm        
រូបភាព
​ម្ចាស់​ភេ​ស​ជ្ជះ​ប៉ូវ​កំលាំង​ពិសេស​G Park និង​ទឹក​ប្រទាល Aloe Vera ម៉ាក SUSUSI  បានរៀបចំ​ការប្រគុំ​តន្ត្រី​សប្បុរស​ធ​ម៏​មួយ ដែលមាន​ឈ្មោះថា  G-Fund By G-Devith នៅ​សាល​មហោស្រប​កោះ​ពេជ្រ ដើម្បី​ប្រមូល​ថវិកា​យកទៅ​សាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​អនុវិទ្យាល័យ ព្រះពុទ្ធ​មាន​សេរី ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​កម្មវិធី​នោះ​មានការ​សម្ដែង​ពិសេសៗ​ជាច្រើន ដែល​ហាក់ដូចជា​មិន​ចាញ់​ការប្រគុំ​តន្ត្រី​របស់​បរទេស​ឡើយ ។ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នេះ មានការ​បង្ហាញ​យ៉ាង​ពិសេស​ពី​ក្រុម​របស់លោក ងួន ចាន់​ដេវីត ដែលជា​តារា​ល្បី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ជាតា​រា​ដែលមាន​ប្រជាប្រិយភាព​សម្រាប់​ស្រទាប់​យុវវ័យ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​តារាចំរៀង​Original ដូចជា លោក នី រតនា ,​លោក ហេង ពិ​ទូ ,​កញ្ញា ADDA ,​កញ្ញា ទេព បូ​ព្រឹក ,​លោក T.O លោក Tempo ,​លោក Emo composer ,​ក្រុម​រាំ​GMB និង​ក្រុម​Elaztix ជាដើម​។​



​ក្រៅពីនេះ​ក៏មាន​ពិធីករ ពិធី​ការិនី​ពូកែ​វោហា​ស័ព្ទ គឺ​លោក Pey Pey Dy និង DJ GB  ដែល​នាំ​ឲ្យ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នេះ មាន​ភាព​អស្ចារ្យ​និង​មិន​ធ្លាប់មាន​ពីមុនមក ក្នុងប្រទេស​កម្ពុជា​។ អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​កម្មវិធី​នេះ ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ទស្សនិកជន ដែល​បាន​ចូលរួម​ទស្សនា​ពី​ដើម​រហូតដល់​ចប់​កម្មវិធី អម​ជាមួយ​ការស្រែក​ហ៊ោ​តាម​ការសម្ដែង ។ ​តាមរយៈ​ការប្រគុំ​តន្ត្រី​នេះ ក៏មាន​ទស្សន​ជន បង្ហាញ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កម្មវិធី​នេះ​ដោយ​ខ្លះទៀត​បាន​បង្ហោះ​សារ​សរសើរ​ដល់​កម្មវិធី​ទាំងមូល​តាមរយះ​គ​ណី​ហ្វេ​ស​ប៊ុ​ក​ទៀតផង​។ ចំពោះ​ថវិកា​ដែល​បានមកពី​ការប្រគំ​តន្ត្រី​នេះ ម្ចាស់​ភេ​ស​ជ្ជះ​ប៉ូវ​កំលាំង​ពិសេស​G Park និង​ទឹក​ប្រទាល Aloe Vera ម៉ាក SUSUSI នឹង​យកទៅ​សាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​អនុវិទ្យាល័យ ព្រះពុទ្ធ​មាន​សេរី ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​៕











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com