កីឡាជាតិ
ជាតិ
AFC U19៖ កម្ពុជា​ប៉ះ​ជើង​ខ្លាំង​មី​យ៉ាន់​ម៉ា​ល្ងាច​នេះ ខណៈ​គ្រូ​ចិន​ជឿជាក់​លើ​កម្ពុជា​
26, Oct 2017 , 10:39 am        
រូបភាព
ដោយ:
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ស្វាគមន៍​ក្រុម​ភ្ញៀវ U19 មី​យ៉ាន់​ម៉ា​នា​ជំនួប​លើក​ទី​២​វគ្គ​ជម្រុះ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2018 នា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ តុលា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោយ​ហ្វីលីពីន​តទល់​ជាមួយ​ចិន​ម៉ោង​៣:៣០​នាទី​រសៀល​។ ជាមួយគ្នានេះ​គ្រូបង្វឹក U19 ចិន​បាន​និយាយថា បើ​កម្ពុជា​អាច​រក្សា​ទម្រង់​លេង​ដូច​ជួប​ក្រុម​របស់លោក U19 មី​យ៉ាន់​ម៉ា​នឹង​ជួប​ការលំបាក​នៅ​ល្ងាច​នេះ​។​



​គ្រូបង្វឹក​ក្រុម U19 ចិន​លោក Jia Xiuquan ជឿជាក់ថា បើ​កម្ពុជា​រក្សា​ទម្រង់​លេង​ដូច​ជួប U19 ចិន​នា​ជំនួប​បើកឆាក​ក្រុម​ដទៃទៀត​ដូចជា​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន​នឹង​ជួប​ការលំបាក​ដូច​ក្រុម​លោក​។ ការអះអាង​នេះ ក្រោយ U19 ចិន​យកឈ្នះ​កម្ពុជា​ក្នុង​លទ្ធផល ១-០ នៅ​នាទី​៩០+២​យ៉ាង​លំបាកលំបិន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​២៤ តុលា កន្លងទៅ​។ ការបរាជ័យ​នេះ​ត្រូវបាន​គ្រូបង្វឹក U19 កម្ពុជា​ដាក់បន្ទុក​លើ​ការខ្វះ​ការយកចិត្តទុកដាក់ និង​រក្សា​ជំហរ​មិនល្អ​របស់​កីឡាករ​នៅ​ចុង​ម៉ោង​។

​ក្រុម U19 កម្ពុជា​ស្វាគមន៍​ក្រុម​ភ្ញៀវ U19 មី​យ៉ាន់​ម៉ា​នា​ជំនួប​លើក​ទី​២​ក្នុង​វគ្គ​ជម្រុះ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2018 នា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ តុលា​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុងជំនួប​បើកឆាក​ក្រុម U19 មី​យ៉ាន់​ម៉ា​បាន​លត់​ក្រុម​ហ្វីលីពីន​ក្នុង​លទ្ធផល ៦-០​។



​ទន្ទឹមនឹងនេះ​គ្រូបង្វឹក U19 កម្ពុជា​លោក Inoue Kazunori ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ឲ្យ​បាន​នៅ​ល្ងាច​នេះ​។ ហើយ លោក នឹង​ព្យាយាម​កែតម្រូវ​រាល់​ចំណុច​ខ្វះខាត​របស់​កីឡាករ​ដែល​បាន​កើតឡើង​ក្នុងជំនួប​ជាមួយ​ចិន​។​

​ក្រៅពី​ជំនួប​ជក់ចិត្ត​ខាងលើ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​ក្រុម U19 ហ្វីលីពីន​ក្រោយ​រង​បរាជ័យ ៦-០ ក្រោម​ថ្វី​ជើង​មី​យ៉ាន់​ម៉ា​ត្រូវ​តទល់​ជាមួយ U19 ចិន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផងដែរ​៕   


Tag:
 បាល់ទាត់​
  AFC U19
  Inoue Kazunori
© រក្សាសិទ្ធិដោយ thmeythmey.com