អន្តរជាតិ
រញ្ជួយ​ដី​កម្រិត​៥.៤​រិច​ទ័​រ​វាយប្រហារ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូរ៉េខាងត្បូង​
15, Nov 2017 , 5:20 pm        
រូបភាព
សិស្សសាលានៅក្រុង Daegu បាននាំគ្នា​ចេញពីអាគារសិក្សាក្រោយមាន​ការប្រកាសពីការរញ្ជួយដី ៥.៤រិចទ័រនៅភាគអាគ្នេយ៍។ រូបថត AFP
សិស្សសាលានៅក្រុង Daegu បាននាំគ្នា​ចេញពីអាគារសិក្សាក្រោយមាន​ការប្រកាសពីការរញ្ជួយដី ៥.៤រិចទ័រនៅភាគអាគ្នេយ៍។ រូបថត AFP
ដោយ: ធីតា
​គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៤​រិច​ទ័​រ បាន​វាយប្រហារ​ក្រុង​ឧ​ស្សហកម្ម Pohang ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍ ប្រទេស​កូរ៉េខាងត្បូង​។ បើតាម​ការផ្សាយ​របស់ AFP គ្រោះធម្មជាតិ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ ទី​១៥ ខែវិច្ឆិកា​នេះ​។​



​របាយការណ៍​បឋមរ​បស់​រដ្ឋបាល​ឧតុនិយម​កូរ៉េខាងត្បូង បាន​បង្ហាញថា មនុស្ស​យ៉ាងហោចណាស់​៧​នាក់​បាន​រងរបួស​។ លោក​ប្រធានាធិបតី Moon Jae-In បាន​បញ្ជា​មន្ត្រី​ជំនាញ​រៀបចំ​កិច្ចប្រជុំ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តំបន់​ដែល​កំពុង​ជួប​គ្រោះថ្នាក់​។​

​កម្លាំង​រញ្ជួយ​ក៏បាន​យាយី​ដល់​ផ្នែក​ខ្លះ​នៃ​ក្រុង​សេ​អ៊ូ​ល​ផងដែរ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​មួយចំនួន​បើកទ្វារ​យឺត ហើយ​ជើងយន្តហោះ​ភាគច្រើន បាន​ពន្យា​ពេល​៣០​នាទី​៕



Tag:
 ​រញ្ជួយ​ដី​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com