ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​៤៤​នាក់​ថ្មី ដែល​បាន​កៅអី​ពី CNRP មាន​សុពលភាព​ហើយ​
27, Nov 2017 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
​តំណាងរាស្ត្រ​ថ្មី​ចំនួន​៤៤​នាក់​អង្គ​/​នាក់ ដែល​ក្នុងនោះ​៤១​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​១​មកពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវបាន​សភា​ប្រកាស​ផ្តល់​សុពល​ភាពជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែវិច្ឆិកា នេះ​។ តំណាងរាស្ត្រ​ទាំងនេះ ស្ថិតក្នុង​ចំណោម​៥៥​រូប ចូល​ជំនួស​អាសនៈ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​។ កៅអី​១១​ទៀត​ដែល​នៅសល់​មិនទាន់មាន​ការបែងចែក​ឡើយ បន្ទាប់ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បដិសេធ​។​



​តំណាងរាស្ត្រ​ទាំងនេះ នឹងត្រូវ​ចូល​ស្បថ​នៅក្នុង​ព្រះបរមរាជវាំង​៕



 ​សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងចំណោម​តំណាងរាស្ត្រ​ថ្មីទាំង៤៤រូប

Tag:
 ​រដ្ឋសភា​
© រក្សាសិទ្ធិដោយ thmeythmey.com