ពីនេះ ពីនោះ
ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បាយ័ន​បានបង្ហាញ​ពី​វត្តមាន​ក្រពើ​ជិត​ពូជ​ក្នុង​ធម្មជាតិ​
29, Nov 2017 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ចម្លាក់​បុរាណ​សិ្ថ​ត​នៅ​ថែវ​ខាងលិច នៃ​ប្រាសាទបាយ័ន សាងសង់ឡើង​ក្នុង​រជ្ជកាល​នៃ​ព្រះរាជា​ដ៏​ល្បីល្បាញ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​សត​វ​ត្យ​រ៍​ទី​១២ និង​ដើម​សត​វ​ត្យ​រ៍​ទី​១៣ បានបង្ហាញ​ពី​វត្តមាន​ក្រពើ​ទឹកសាប Siamese crocodile (Crocodylus siamensis) ក្នុង​បឹង​ទន្លេសាប​។



ក្រពើ​ទឹកសាប​ប្រភេទ​នេះ មាន​រស់នៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ប្រុយ​ណេ ម៉ាឡេស៊ី​ខាងកើត កម្ពុជា ឡាវ ភូមា ថៃ និង វៀតណាម​ផងដែរ​។ កាលពី​ឆ្នាំ​១៩៩២ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា វា​ស្ទើរតែ​ជិត​ផុត​ពូជ​អស់​ទៅហើយ​នៅក្នុង​ធម្មជាតិ ពោលគឺ​គេ​អាច​ឃើញ​មានតែ​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប៉ុណ្ណោះ​។ ក្រោម​មក ក្នុង​ឆ្នាំ ១៩៩៦ វា​ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម (IUCN Red List status of ‘Critically Endangered) ជា​ប្រភេទ​សត្វ​ក្រពើ​ដែល​ប្រឈម​ធ្ងន់ធ្ងរ និង​ឈានទៅរក​ការ​ផុត​ពូជ​ពី​ធម្មជាតិ​។ យោងតាម​ការសិក្សា​ជាច្រើន​កាលពី​ឆ្នាំ​២០០០ បាន​បង្ហាញថា ស្ថានភាព​ប្រឈម​របស់​ក្រពើ​នៅក្នុង​ធម្មជាតិ​គឺ​នៅ​រក្សា​ដដែល​។ ការ​បរបាញ់​ដើម្បី​យក​ស្បែក យកសា​ច់លក់ ការចាប់​កូន​ក្រពើ​ដែល​ទើបនឹង​ញ៉ាស់​យកទៅ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ការ​ប្រ​ម៉ាញ់​ស៊ុត​តាម​កន្លែង​ដែល​ក្រពើ​ពង​ក្នុង​ធម្មជាតិ ការបាត់​ទីជម្រក និង​បញ្ហា​ការផ្លាស់ប្តូរ​អាកាសធាតុ សុទ្ធតែជា​បញ្ហា​ដែល​នាំ​ឲ្យ​មានការ​ធ្លាក់ចុះ​នូវ​ចំនួន​ក្រពើ​ក្នុង​ធម្មជាតិ​នេះ​។



(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com