កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ចំបាប់​បោះជំរំ​ហ្វឹកហាត់​នៅ​កូរ៉េ​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​កីឡា​អាស៊ី​និង​ស៊ី​ហ្គេម​
19, Dec 2017 , 11:25 am        
រូបភាព
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​កីឡា​ចំបាប់​កម្ពុជា​ចំនួន​៩​រូប​បាននិងកំពុង​បោះជំរំ​ហ្វឹកហាត់​នៅក្នុង​មជ្ឈមណ្ឌល​កីឡា​នៃ​សាធារណៈរដ្ឋ​កូរ៉េ ដើម្បី​ពង្រឹងសមត្ថភាព​ឆ្ពោះទៅកាន់​ការប្រកួត​កីឡា​អាស៊ី និង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការបោះ​ជំរំ​ហ្វឹកហាត់​រយៈពេល​១២​ថ្ងៃនេះ ក្រោម​ការដឹកនាំ​របស់​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​គ្រូបង្វឹក​កូរ៉េ Kim Soogil​។​



​កីឡាករ អេង ផានិត​, ឆាំ ពិ​ស៊ិន​, ហេង វុទ្ធី​, សឿន សុភា​ស់​, ជុន ធួន កីឡាការិនី ឌន ស្រស់​, អេង សេ​លាង​, ឌិ​ត សំណាង និង​កីឡាការិនី ជា កញ្ញា បាន​និង​កំ​ព​ងុ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ពង្រឹង​បច្ចេកទេស សមត្ថភាព សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​ឆ្នាំ​២០១៨ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 



«​ការ​ទៅ​បោះជំរុំ​ហ្វឹកហាត់​នៅ​កូរ៉េ វា​ចំណេញ​ច្រើន​ទៅដល់​ការពង្រឹង​គុណភាព​អត្ត​ព​លិ​ក​វ័យក្មេង​របស់​យើង ព្រោះ​ក្នុងការ​បោះជំរុំ​១២​ថ្ងៃនេះ​យើង​ហ្វឹកហាត់​ជាមួយ​គេ​ផង និង​ប្រកួត​ធ្វើតេស្ត​ដកស្រង់​បទពិសោធ​ជាមួយ​គេ​ផង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ប្រធាន​ប្រតិភូ​ដឹកនាំ ហើយ​លោក​បាន​បន្ថែមថា​៖«​នេះ​ជាការ​ទៅ​បោះជំរំ​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​បន្ទាប់ពី​ការបោះ​ជំរំ​នេះ​យើង​នឹង​សុំ​ភាគី​កូរ៉េ ដើម្បី​ឲ្យ​អត្ត​ព​លិ​ក​យើង​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ទីនោះ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​អាស៊ី​ឆ្នាំ​២០១៨ និង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ 

​សម្រាប់​ការបោះ​ជំរំ​ហ្វឹកហាត់​រយៈពេល​១២​ថ្ងៃនេះ ភាគី​កូរ៉េ​ទទួល​រ៉ាប់រង​ថ្លៃ​ស្នាក់នៅ ហូបចុក និង​ធ្វើដំណើរ​។ អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​លោក Casey Barnett ជា​អ្នក​បង់ថ្លៃ​ទិដ្ឋាការ​ចំនួន​៧០០​ដុល្លារ និង​ផ្តល់ជូន​អ្នក​ទៅ​បោះជំរំ​ម្នាក់​១០០​ដុល្លារ​៕ 


Tag:
 ចំបាប់​
  កូរ៉េ​
  ធិ​ន វិចិត្រ​
  Kim Soogil
© រក្សាសិទ្ធិដោយ thmeythmey.com