ពីនេះ ពីនោះ
«​ខេត្ត​»​និង​«​ខែត្រ​»​ប្រើ​មួយណា​ក៏បាន​!
04, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកអាន​ខ្លះ​នៅតែមាន​ចម្ងល់​ថា​រវាង​ពាក្យ​ទាំងពីរ​នេះ តើ​សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​ជាង​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​នូវ​ពាក្យ​«​ខេត្ត​»​ឬ​«​ខែត្រ​»​អាច​ប្រើ​មួយណា​ក៏បាន​។ តែ​តាំងពីដើម​មក សាធារណជន​និយម​ប្រើពាក្យ «​ខេត្ត​» នេះ​ច្រើនជាង​។​


 
​ផ្អែកលើ​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត​ដដែល ពាក្យ​«​ខេត្ត​»​និង​«​ខែត្រ​» មានន័យថា ជា​តំបន់ ភាគ​ផែនដី​ដែល​បែង​ជា​កន្លែងៗ​។  ឧទាហរណ៍​៖ ខេត្តកំពង់ចាម​, ខេត្តស្វាយរៀង​, ខេត្តកណ្តាល ជាដើម​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com