ជាតិ
នគរបាល​បាន​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ជិត​១​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧
08, Jan 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ក្រសួងមហាផ្ទៃ បាន​អនុវត្ត​ការងារ​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស ដោយបាន​ផាកពិន័យ​បទល្មើស​ចរាចរណ៍ ក្នុង​ទំហំ​ទឹកប្រាក​ជិត​១​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​នេះ​។​



​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ២.៤៦៩.៧៥១​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៦០​ភាគរយ ហើយ​បាន​រកឃើញ​យានយន្ត​ល្មើស​ចំនួន ២៧៥.៤០៤​គ្រឿង ស្មើ ១១​ភាគរយ និង​ធ្វើ​ការអប់រំ​ចំនួន ៨៨.៨៥៩​គ្រឿង ស្មើ​៣២​ភាគរយ ។ ជាមួយគ្នានេះ​នគរបាល​បាន​ផាកពិន័យ​យានយន្ត​ចំនួន ១៨៦.៥៤៥​គ្រឿង ស្មើ​៦៨​ភាគរយ​។

​ក្នុងការ​ផាកពិន័យ​ទាំងនោះ មានការ​អនុវត្ត​បង់ប្រាក់​ពិន័យ​តាម​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដែលមាន​ទឹកប្រាក់ ៣.៨២០.០៧៥.០០០​រៀល​(​ជិត ១​លាន​ដុល្លារ​)​។ នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ប្រចាំឆ្នាំ​២០១៧ នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​៕


Tag:
 ចរាចរណ៍​
 ​ ពិន័យ​ជា​ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com