ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការផ្តាច់​បារី​នៅពេល​យប់​ល្អ​ជាង​ការផ្តាច់​បន្តិច​ម្តងៗ​
04, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​ឲ្យ​ដឹងថា តើ​អ្នក​ចង់​ផ្តាច់​បារី​ទេ​? ចូរ​បំភ្លេច​ការព្យាយាម​ផ្តាច់​នេះ​ទៅ​បើសិនជា​អ្នក​ចង់​កំចាត់​ទម្លាប់​នេះ ព្រោះ​វា​នៅមាន​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយទៀត​។



​អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅលើ​មនុស្ស​ប្រមាណ​៧០០​នាក់ ហើយក៏​បានធ្វើ​ការផ្តាច់​បារី​បន្តិច​ម្តងៗ ឬ​ឈប់​តែម្តង​។ ក្រោយពី​សិក្សា​រយៈពេល ៤​សប្តាហ៍​រួច ៣៩. ២​ភាគរយ​នៃ​អ្នកចូលរួម​ទាំងអស់​មា​ន​ការឈឺ​ប់​ការជក់បារី​បន្តិច​ម្តងៗ ចំណែកឯ​អ្នក​ឈប់​ជក់បារី​តែម្តង​មានការ​ផ្តាច់​រហូតដល់ ៤៩​ភាគរយ​។ មនុស្ស​ទាំងពីរ​ក្រុម​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ការជំនួស​ជាតិ​នីកូទីន (Nicotine Replacement Therapy, NRT) ដូចជា​ការប្រើ​បង់​បិទ ឬ​ស្ករ​កៅស៊ូ ក្រោយពី​ផ្តាច់​បាន​មួយថ្ងៃ​។

​នៅ​រយៈពេល ៦​ខែ សមាមាត្រ​នៃ​អ្នកចូលរួម​ទាំងអស់​នៅតែ​ត្រូវការ​តម​ការជក់បារី​នោះ​មានការ​ថយចុះ ១៥.៥​ភាគរយ​លើ​ក្រុម​ដែល​ផ្តាច់​ម្តងៗ និង ២២​ភាគរយ​លើ​អ្នក​ដែល​ឈប់​ជក់​តែម្តង​។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​ចង់​ផ្តាច់ការ​ជក់បារី​បានសម្រេច យក​ល្អ​គួរតែ​សុំ​ជំនួស​ពី​គ្រូពេទ្យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com