ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេង​ដែល​កើត​នៅ​ចុង​សប្តាហ៍​ប្រឈម​នឹង​ការស្លាប់​ខ្ពស់​បន្តិច​
05, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា ក្មេង​ដែល​សម្រាល​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ទំនងជា​ងាយ​នឹង​ស្លាប់ ឬ​មាន​របួស​ធ្ងន់ធ្ងរ​គួរ​ឲ្យ​កត់សម្គាល់​។ ទោះបីជា​យ៉ាងណាក៏ដោយ ខណៈពេលដែល​ការ​ប្រឈម​កាន់តែ​ខ្ពស់​នេះ​គឺជា​រឿង​សំខាន់ និង​មាន​មូលហេតុ​ជាក់​ស្តែក តែ​វា​គួរតែ​ត្រូវបាន​កត់សម្គាល់ថា វា​គ្រាន់តែ​ជាការ​កើនឡើង​តិចតួច​បំផុត​ប៉ុណ្ណោះ​។



​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​លទ្ធផល​នៃ​ការ​សម្រាលកូន​ប្រមាណ ១៣៤៩៥៩៩​នាក់ រយៈពេល​ពី​ឆ្នាំ ហើយ​បាន​រកឃើញថា ០.៧៣​ភាគរយ​នៃ​ទារក​ទាំងអស់​កើតមក​នៅ​ថ្ងៃ​ចុង​សប្តាហ៍​បាន​ស្លាប់ ខណៈពេលដែល​ក្មេង​ដែល​កើត​នៅ​ថ្ងៃ​ធម្មតា​មាន​អត្រា​ស្លាប់​តែ ០.៦៤​ភាគរយ​ទេ​។ រឿងនេះ​ប្រហែលជា​ការស្លាប់​បន្ថែម​មួយ​ក្នុងចំណោម​ទារក​ដែល​កើតមក ១០០០​នាក់​។ ដូច្នេះ​ភាពខុសគ្នា​បែបនេះ​គឺ​តិចតួច​ណាស់ តែ​វា​នៅតែ​ជាការ​ស្លាប់​មួយ​ក្នុងចំណោម​ច្រើន​ដែរ​។

​ក្នុងការ​សិក្សា​នេះ ស្ត្រី​ភាគច្រើន​សម្រាលកូន​ដោយមាន​គម្រោង​សម្រាល​ដោយ​វះកាត់​។ ទារក​ដែល​កើត​ដោយ​វិធី​នេះ​មានការ​ប្រ​ឈំ​មុខ​តិចតួច ហើយក៏​អាចធ្វើ​ឲ្យ​ការ​សម្រាល​នៅពេល​ថ្ងៃ​ធម្មតា​មាន​សុវត្ថិភាព​ជាង​ដែរ​។

​ការសិក្សា​នេះ​បាន​សង្ខេប​ថា ការប្រឈមមុខ​ទាំង​អស់នៃ​ទារក​ដែល​ស្លាប់​គឺ​តិចតួច​បំផុត​។ យ៉ាងណាមិញ ភាពខុសគ្នា​តិចតួច​ចំពោះ​ការប្រឈមមុខ​រវាង​កូន​ដែល​កើត​នៅ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​ធម្មតា​ក៏​មិនអាច​មិន​ខ្វល់​បានដែរ​៕​


© រក្សាសិទ្ធិដោយ thmeythmey.com