ជាតិ
នាយករដ្ឋមន្ត្រី​ចិន នឹង​សម្ពោធ​គម្រោង​«​ដំណើរ​នៃ​ក្តី​ស្រលាញ់​ពី​បេះដូង​»​នៅ​កម្ពុជា​
08, Jan 2018 , 2:24 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាំ​ង នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១១ មករា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នៅ​ថ្ងៃទី​១០ មករា ឆ្នាំ​២០១៨​។



​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាំ​ង និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចុះហត្ថលេខា​មួយចំនួន ហើយក៏​មានការ​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង​«​ដំណើរ​នៃ​ក្តី​ស្រលាញ់​ពី​បេះដូង​» នៅ​កម្ពុជា ជំនួយឥតសំណង​សម្រាប់​គម្រោង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ និង​គម្រោង​ប្លង់​ស្ថាបត្យកម្ម អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។​

​នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់លោក លី ខឹ​ឈាំ​ង មក​កម្ពុជា ក្រោយ​លោក​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ ២០១៣ ។ លោក លី ខឹ​ឈាំ​ង គឺជា​មន្ត្រី​កំពូល​ទី​២ របស់​មហា​យក្ស​ចិន បន្ទាប់ពី​លោក ស៊ី ជិន​ភីង​។ ទស្សនកិច្ច​ផ្លូវការ​របស់លោក លី ខឹ​ឈាំ​ង ប្រព្រឹត្តទៅ​ក្នុងពេល​ចាប់ផ្ដើម​ខួប​លើក​ទី​៦០ នៃ​កា​របរ​ង្កើ​ត​ទំនាក់ទំនង​ការទូត​នៃ​កម្ពុជា និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នឹង​ពង្រឹង​នូវ​ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំងពីរ​៕


Tag:
 ចិន​
 ​ កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com