ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អុកចត្រង្គចម្រាញ់រកជើងខ្លាំងដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិ
08, Jan 2018 ,
2:37 pm
រូបភាព
×
ដោយ:
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបើកយុទ្ធនាការស្វែងកីឡារកជើងខ្លាំងក្នុងចំណោមកីឡាករទាំង១៨នាក់ដែលសហព័ន្ធគ្រោងស្នើក្រសួងអប់រំយុវជននិងកីឡាធ្វើជាកីឡាករជម្រើសជាតិ។ កីឡាករទាំងនេះ សុទ្ធតែជាជើងខ្លាំងដែលឆ្លងកាត់ការប្រកួតជម្រុះក្នុងចំណោមកីឡាករ៤២នាក់។ យុទ្ធនាការនេះប្រព្រឹត្តទៅចាប់ពីថ្ងៃ៧ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការ NOCC។
កីឡាករជើងខ្លាំងចំនួន១៨រូបបាននិងកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមជើងឯកក្នុងក្រុមកីឡាករជម្រើសជាតិដែលសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាគ្រោងស្នើទៅក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងចំណោមកីឡាករទាំងនេះ មានតែកីឡាករ៥រូបនោះទេដែលទទួលបានចំណាត់ថ្នាក់។ ជាការប្រកួតចម្រាញ់ជើងខ្លាំងពិតមែន តែក៏ជាការប្រកួតដើម្បីអបអរទិវាជ័យជម្នះ ៧មករា ផងដែរ។
យោងតាមអគ្គលេខាធិការសហព័ន្ធ លោក ឈាវ បូរ៉ា ដែលបានរបូតឱកាសជាកីឡាករជម្រើសជាតិក្រោយធ្លាក់ក្នុងវគ្គជម្រុះតាមពូល ការប្រកួតចម្រាញ់ជើងឯកនេះធ្វើឡើងតាមរូបមន្តវិលជុំ ពោលគឺកីឡាករទាំងអស់ត្រូវជួបគ្នាមួយប្រកួតៗ។ អ្នកដែលមានពិន្ទុខ្ពស់ជាងគេក្នុងចំណោម១៧ប្រកួតនឹងក្លាយជាជើងឯកប្រចាំការប្រកួតនេះ។ ហើយអ្នកមានពិន្ទុខ្ពស់ជាបន្តបន្ទាប់នឹងទទួលបានចំណាត់ថ្នាក់ជាបន្តបន្ទាប់ដែរ។
ការប្រកួតវិលជុំដោយឲ្យកីឡាករទាំងអស់ជួបគ្នាម្នាក់ៗមួយប្រកួតនេះត្រូវបានលោក ឈាវ បូរ៉ា ដែលជាស្តេចអុកចត្រង្គអង្គរសង្ក្រាន្តពីរសម័យកាលចាត់ទុកជាការប្រកួតដែលផ្តល់ឱកាសឲ្យកីឡាករបានដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក។ ជាមួយគ្នានេះស្តេចអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ កីឡាករ ហេង សាវឌី បានចាត់ទុកការប្រកួតនេះជាឱកាសជួយឲ្យរូបគេទទួលបានបទពិសោធថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែរីកចម្រើនថែមទៀត។
តែយ៉ាងណាស្តេចអុកចត្រង្គអង្គរសង្ក្រាន្តរូបនេះ មិនហ៊ានដាក់ក្តីរំពឹងខ្ពស់ក្នុងការគ្រងជើងឯកការប្រកួតនេះឡើយ ពោលគឺរូបគេដាក់ក្តីរំពឺងត្រឹម Top 10 ក្នុងចំណោមកីឡាករទាំង១៨រូបតែប៉ុណ្ណោះ។ ការដាក់ក្តីរំពឹងបែបនេះ ដោយសាររូបគេមិនមានពេលហ្វឹកហាត់គ្រប់គ្រាន់ដើម្បីត្រៀមការប្រកួតនេះ ដោយសាររវល់ជាមួយការងារជាអ្នកទីផ្សារ។
កីឡាករជើងឯកទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៣០០ដុល្លារ លេខ២បាន២០០ដុល្លារ លេខ៣បាន១០០ដុល្លារ លេខ៤បាន៥០ដុល្លារ និងលេខ៥បាន២៥ដុល្លារ។ ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសចំណាត់ថ្នាក់កីឡាករជម្រើសជាតិ និងអបអរទិវាជ័យជម្នះ៧មករា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការ NOCC៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អុកចត្រង្គ
ឈាវ បូរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សម្ភារៈ, សម្ភារ» មួយណាត្រឹមត្រូវ?
1 សប្តាហ៍
តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) ដែលបានធ្វើរឿងមួយនេះ?
5 ថ្ងៃ
តើពាក្យ «បរិបូរ, បរិបូណ៌ និង បរិបូរណ៍» មានអត្ថន័យខុសគ្នាឬដូចគ្នា?
10 ម៉ោង
តើអ្វីជាសតិ ហើយអ្វីជាសម្បជញ្ញៈ?
6 ថ្ងៃ
ជាអ្នករើសអេតចាយ លោក អ៊ីវ សុខន ជំរុញកូនប្រុសទាំងបីឱ្យខំរត់ដើម្បីអនាគតភ្លឺស្វាង
ជីវព័ត៌មាន
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម