ជាតិ
អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា​ចុះ​វះកាត់​មាត់​ឆែប ក្រអូម​ឆែប​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ ខេត្តសៀមរាប
08, Jan 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា រួមជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក ម៉ាឡេស៊ី តៃវ៉ាន់ និង​មន្ទីរ​សុខាភិបាល​ខេត្ត សៀមរាប នឹង​រៀបចំ​ការវះកាត់ មាត់​ឆែប ក្រអូម​ឆែប ពិការ​ស្លឹកត្រចៀក​ពី​កំណើត និង​ពិការភាព​មុខមាត់​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​។ ការវះកាត់​នេះ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៧ រហូតដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​



​តាមរយៈ​សេចក្តីជូនដំណឹង​របស់​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ការទទួល​វះកាត់​នេះ បែង​ចែកជា​២​ផ្នែក​។ ផ្នែក​ទី​១ ការទទួល​ពិនិត្យ និង​ចុះឈ្មោះ​ផ្នែក ពិការ​ស្លឹកត្រចៀក​ពី​កំណើត និង​ពិការ​មុខមាត់​ផ្សេងៗ នៅ​ថ្ងៃទី​៧ និង​ធ្វើការ​វះកាត់​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមករា​។ ផ្នែក​ទី​២ ជំងឺ​មាត់​ឆែប ក្រអូម​ឆែប ការចុះឈ្មោះ​នៅ​ថ្ងៃទី​១០ និង​ធ្វើការ​វះកាត់​ចាប់ពី​ថ្ងៃទី​១១ ដល់ទី​១២ ខែមករា​។​

​ព័ត៌មាន​បន្ថែម​ជុំវិញ​ការវះកាត់​នេះ សូម​ទាក់ទង​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ឬ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា តាមរយៈ​លេខ​ទូរ​សព្ទ ០២៣ ២១១ ៤០៥, ០១២ ៦៥៥ ៧៨៦, ០៩៦ ៨៤៦ ៦៩៩១៕




© រក្សាសិទ្ធិដោយ thmeythmey.com