អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់​រង្វាន់​លាភ​មង្គល​លើក​ទី​១​នៅ​ចុង​សប្តាហ៍​នេះ​
10, Feb 2018 , 3:02 pm        
រូបភាព
​នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ ស្រា​បៀរ​អាន​ឆ័​រ​នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី​១​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ។​

កម្មវិធី Anchor Fun Zone  នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​កម្សាន្ត សប្បាយរីករាយ ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដូចជា លោក សុគន្ធ ថេ​រ៉ា​យុ កញ្ញា សុខ ពិសី លោក T-O Team និង​មានការ​ចូលរួម​ពី​តា​រ៉ា​កូរ៉េ និង ក្រុម Hispop United Band​។​
 
កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​១ នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​កោះ​សាមុយ​ប្រទេស​ថៃ ចំនួន ១៥ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​មហា​សំណាង​។​
​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ដែលជា​ម្ចាស់​រង្វាន់​ទាំងនេះ​? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!! 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕ 




 
( អត្ថបទ​ពាណិជ្ជកម្ម )  

© រក្សាសិទ្ធិដោយ thmeythmey.com