ពីនេះ ពីនោះ
ត្រៀមខ្លួន​រស់នៅក្នុង​ទីក្រុង​ឆ្លាត​!
26, Feb 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ជាប់​ទង​
-​ត្រៀម​រួមគ្នា គ្រានេះ​ម្តង ល្បង​រៀបចំ​
​ឲ្យ​ក្រុង​ហំ សម​ឈ្មោះ​ថ្មី ល្បី​ក្រុង​ឆ្លាត​
​មេ​អាស៊ាន មានគំនិត ពិត​សង្វាត​
​រៀប​ក្រុង​ឆ្លាត ស្អាត​អាស៊ាន មាន​Plan ច្បាស់​។​

-​ផ្តល់​សេវា ការអប់រំ ពុំ​ឲ្យ​ភ្លាត់​
​អភិវឌ្ឍ រដ្ឋ​ចាត់ចែង បែង​មិន​ខ្វះ​
​ទឹក​ភ្លើង​ផ្លូវ ត្រូវ​រៀបចំ សម​ល្អល្អះ​
​លូ​ខូច​ចាស់ ផ្លាស់​ដាក់​ថ្មី ដីលែង​ហុយ​។​

-​គ្មាន​សំរាម តាមផ្លូវ​ថ្នល់ ដល់​កែង​ផ្សារ​
​រៀប​សួនច្បារ ស្តារ​តាម​ស្តែង បែង​តម្រុយ​
​គ្រប់គ្នា​ស្អាត ស្អាត​ពី​ផ្ទះ ជ្រះ​លែង​ស្អុយ​
​ខ្យល់​លែង​ហុយ ស្អុយ​ប្រែ​ស្អាត Start from us​។​

​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​នឹង​ផ្ដោតលើ​វិស័យ​ជាច្រើន​ដូចជា​ការដឹកជញ្ជូន គុណភាព​ទឹក សុខភាព ថាមពល ការអប់រំ សេវាសាធារណៈ ព័ត៌មាន ទិន្នន័យ និង​បច្ចេកវិទ្យា​គមនាគមន៍​។​


© រក្សាសិទ្ធិដោយ thmeythmey.com