អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល (GAIS) លើកស្ទួយ​អំ​ណាន​ក្នុង​បណ្ណាល័យ​ចាប់តាំងពី​ម​ត្តេ​យ្យ​សិក្សា​
28, Feb 2018 , 3:47 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ការអភិវឌ្ឍ​ជំនាញ​នៃ​ការអាន ជា​ជំហាន​ដំបូង​នៅ​បណ្ណាល័យ​របស់​សាលា​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល (GAIS) បាន​ផ្តល់នូវ​កម្មវិធី​អំ​ណាន​ជំហាន​ដំបូង  ដល់​កុមារ​មតេយ្យ​ក្នុង​ទម្រង់​ជាការ​និទានរឿង ។
 
​តាមរយៈ​ការប្រើប្រាស់​រូបភាព​ជាច្រើន ដែលមាន​គុណភាព​ខ្ពស់ សៀវភៅ​រូបភាព កំណាព្យ ម្រាមដៃ អាយ៉ង និង សិប្បកម្ម  បណ្ណាល័យ GAIS បាន​បង្កើត​ភាពសប្បាយ​រីករាយ​ដើម្បី​លើកស្ទួយ​ដល់​វប្បធម៌​នៃ​ការអាន​ដល់​កុមារ​។ កម្មវិធី​បណ្ណាល័យ​រប​ស់​យើង​បាន​បង្កើត ឱ្យមាន​ពេលវេលា​សម្រាប់​កុមារ​ដើម្បី​ទទួល បាន​នូវ​បទពិសោធន៍​អក្សរសាស្ត្រ និង​បទពិសោធ​ជាក់ស្តែង​នៅក្នុង​បរិស្ថាន​នៃ​ការអាន ជាពិសេស​ការយកចិត្ត​ទុកដាក់​ល្អ​បំផុត​។​


    
​កម្មវិធី​បណ្ណាល័យ GAIS ក៏បានផ្តល់​ព័ត៌មាន​ជំនួយ​ដល់​មាតាបិតា និង​អ្នក​ថែទាំ​អំពី​របៀប​ជ្រើសរើស ប្រើប្រាស់​សម្ភារៈ​ដែល​ត្រឹមត្រូវ​សមរម្យ​តាម​អាយុ របស់​កូនៗ​ពួកគេ​។ ក្មេងៗ​នឹង​មិនអាច​សប្បាយ​ក្នុង​ការអាន​បានទេ ប្រសិនបើ​មាន​សម្ពាធ​ច្រើនពេក​ដល់​ពួកគេ​។ វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធ្វើឱ្យ​ប្រាកដថា​គ្រូបង្រៀន​បាន​អាន ឬ​និទានរឿង​ដល់​សិស្ស​ម​ត្តេ​យ្យ​ឱ្យបាន​ច្រើនជាង ឲ្យ​សិស្ស​ម​ត្តេ​យ្យ​អាន​ដោយ​ខ្លួន​ពួកគេ ឬ​ពួកគេ​អាន​ឲ្យ​មនុស្ស​ដទៃទៀត​ស្តាប់ គួរ​ធ្វើឱ្យ​វា​មាន​បរិយាកាស​គាំទ្រ​ច្រើន​ដល់​កុមារ​ដើម្បីឱ្យ​កុមារ​ស្រលាញ់​ការអាន​។



​ដូច្នេះ បរិយាកាស​បន្ធូរ​អារ​ម្មណ៍ និង​លក្ខណ​:​វិជ្ជមាន​នៅ​ជុំវិញ​ការអាន​ពិតជា​មាន​សារៈសំខាន់​ណាស់​។ GAIS ថ្មីៗ​នេះ​បានរៀបចំ​ដំណើរ​កំសាន្ត​អប់រំ​ទៅ​បណ្ណាល័យ​ជាតិ វា​ត្រូវបាន​គេ​កោតសរសើរ​ថា​សិស្ស​របស់​យើង​តម្រង់​ជួរ​យ៉ាង​ត្រឹម​ត្រូវមាន​របៀបរៀបរយ ហើយ​ដើរ​ដោយ​ស្ងៀមស្ងាត់​នៅក្នុង​បណ្ណាល័យ​។

​គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ​គឺ ពួកគេ​បាន​ស្វែងរក​និង​មើលសៀវភៅ​រូបភាព ចូលរួម​សកម្មភាព​សិល្បៈ និង​មានការ​ប្រកួតប្រជែង​ការ​ផាត់​ពណ៌​រូបភាព​ផងដែរ​។ អ្នក​អប់រំ​របស់​យើង​ក៏បាន​ធ្វើការ​និទានរឿង​ឲ្យ​សិស្សានុសិស្ស​បាន​ស្តាប់ រួច​ធ្វើការ​ឆ្លុះបញ្ចាំង​ដ៏​ល្អ​នៃ​សាច់រឿង​សម្រាប់​សិស្ស​របស់​យើង​ផងដែរ​។ សកម្មភាព​ទាំងនេះ​ជួយ​ពង្រីក​វាក្យ​ស័ព្ទ​របស់​ពួកគេ ពង្រីក​និង​បង្កើន​បទពិសោធន៍​រប​ស់​ពួកគេ និង​ជម្រុញ​ការអភិវឌ្ឍ​ខួរក្បាល​។​



​វា​មាន​សារ​:​សំខាន់​ណាស់ ដែល​បណ្ណាល័យ​ជាតិ​កម្ពុជា​គឺជា​ស្ថាប័ន​មួយ បាន​ចូលរួមចំណែក​ក្នុងការ​ចែករំលែក​ព័ត៌មាន​និង​គំនិត​។ បណ្ណាល័យ​ជាតិ​របស់​យើង កំពុង​រីកចម្រើន​ណាស់ ដោយបាន​ផ្តល់​ចំណេះដឹង ហើយ​វា​ផ្តល់នូវ​ការបើកចំហរ​ជា​សាធារណៈ​ក្នុងការ​ស្វែងរក​សៀវភៅ​នានា សៀវភៅ​រូបភាព ឯកសារ និង​ធនធាន​ផ្សេងទៀត ព្រមទាំង​ផ្តល់ឱ្យ​យើង​នូវ​កន្លែង​ប្រមូលផ្តុំ និង​ចែករំលែក​។



 ក្នុងនាម​ជា​អ្នកគ្រប់គ្រង GAIS យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បណ្ណាល័យ​ជាតិ​កម្ពុជា​ដែល​អនុញ្ញាតឱ្យ​កុមារ​មតេយ្យ​របស់​យើង ទទួលបាន​ការចូលរួម ក្នុង​សកម្មភាព​សិល្ប​: សិប្បកម្ម និង​ការ​និទានរឿង​ក្នុង​បណ្ណាល័យ​នាពេលនេះ ។ នេះ​គឺជា​ការចាំបាច់​សម្រាប់​ការត្រៀម​លក្ខណៈ​ក្នុងការ​សិក្សា នៅ​សាលា​សំដៅ​ទៅលើ​ការរួមបញ្ចូល​គ្នា​នៃ​ជំនាញ​ផ្សេងៗ ដែលនាំអោយ​មានជោគ​ជ័យ​នៅ​សាលារៀន​។ សកម្មភាព​ទាំងនេះ​រួមបញ្ចូល​ទាំង​បទពិសោធន៍ ការ​មាន​អារម្មណ៍​វិជ្ជមាន​ក្នុង​ការអាន​ក្នុង​ជំហាន​ដំបូង​នេះ ទទួលបាន​សុខភាព​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត ជំនាញ​សង្គម ការលេង​ជាមួយ​អ្នកដទៃ ក៏ដូចជា​ជំនាញ​យល់ដឹង​ជា​មូលដ្ឋាន ការចង់​ដឹង​ចង់​ឮ និង​ភាព​រីករាយ​ក្នុងការ​រៀនសូត្រ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com