អត្ថបទពាណិជ្ជកម្ម
រថយន្ដ Range Rover Sport 2018 ក្លាយជា​រថយន្ដ​ដំបូង​គេ​ដែល​ឡើងដល់​ច្រកទ្វា​រឋានសួគ៌​
01, Mar 2018 , 10:27 am        
រូបភាព
​កាលពី​ថ្មីៗ​កន្លងទៅនេះ ក្រុមហ៊ុន Jaguar Land Rover បាន​បំបែក​កំណត់ត្រា​ដ៏​កក្រើក​ជុំវិញ​ពិភពលោក​មួយទៀត ជាមួយនឹង​រថយន្ដ​សេ​រ៊ី​ថ្មី Range Rover Sport 2018 របស់ខ្លួន ដោយ​រថយន្ដ​ម៉ូ​ដែល​សេ​រ៊ី​ថ្មី​មួយ​នេះ បានធ្វើ​ការបើកបរ​ឡើងដល់​ច្រកទ្វា​រឋានសួគ៌​ដ៏​ល្បី​នៅក្នុង​ខេត្ត Zhangjiajie នៃ​ប្រទេស​ចិន​។ ជាមួយនឹង​សមត្ថភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ទំនើប ដែល​បំពាក់​ជាមួយ​រថយន្ដ​នេះ ទើប​ធ្វើ   ឲ្យ​អ្នក​រស់នៅក្នុង​ខេត្ត Zhangjiajie និង​ពិភពលោក សឹងតែ​មិន​ជឿ​ដែល​រថយន្ដ​នេះ​អាច​បើក​ឡើង​បាន ព្រោះ​កាំជណ្ដើរ​ឡើង​មាន​លក្ខណៈ ខ្ពស់​៩៩៩​កាំ​និង​ចោត​ខ្លាំង​រហូតដល់​រង្វាស់​មុំ ៤៥ ដឺ​ក្រេ​ឯណោះ​។​
 
​នេះ​ជា​លើកទីមួយ​ហើយ​ដែល​រថយន្ដ​ហ៊ាន​បើក​ឡើង​ទៅដល់​ច្រកទ្វារ​ឋានសួគ៌​នេះ ព្រោះ​វា​ប្រថុយ​និឹង​គ្រោះថ្នាក់​ខ្លាំងណាស់ ហើយក៏​គ្មាន​រថយន្ដ​ណា​មាន​សមត្ថភាព​ឡើងទៅ​ដល់​ដែរ។ នេះ​បើ​យោងតាម​សម្ដី​អ្នករស់នៅ​ខេត្ត Zhangjiajie។ ចំណែកឯ​លោក Ho-Pin Tung ជា​អ្នកបើកបរ​ក្នុង​ព្រឹ​ត្ដិ​ការ​ណ៏​នេះ បាន​និយាយថា រូបលោក​ធា្ល​ប់​មានបទពិសោធន៍​បើកបរ​រថយន្ដ​ក្នុង Formula E, Formula 1 ហើយ​និង​ឈ្នះ​ពានរង្វាន់ “24 Hour of Le Man” ប៉ុន្ដែ​ព្រឹត្តិការណ៍​នេះ គឺជា​ការ​ប្រឈម និង​គ្រោះថ្នាក់​បំផុត ដែល​លោក​មិន​ធ្លាប់​ជួប​ក្នុង​ជីវិត​របស់គាត់​។ លោក​បាន​បន្ដថា រថយន្ដ Range Rover Sport 2018 នេះ មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុងការ​បើកបរ​ផ្លូវ​ចោត​ខ្លាំង​បែបនេះ ដែល​ធ្វើ​ឲ្យ​លោក​មាន​ភាពជឿជាក់​ខ្លាំង​ក្នុងការ​បើកបរ​ឡើងទៅ​កាន់​ច្រកទ្វា​ឋានសួគ៌​។​


 
​គួរ​បញ្ចា​ក់ថា ព្រឹត្តិការណ៍ Dragon Challenge គឺជា​ការ​ព្រឹត្តិការណ៍​ចុងក្រោយ​បំផុត​នៅក្នុង​ស៊េរី​នៃ​ដំណើរ​ផ្សងព្រេង និង​ព្រឹត្តិការណ៍​របស់ Range Rover ដែល​ត្រូវ​បានបញ្ចប់​ដោយ​រថយន្ត Range Rover Sport 2018 បន្ទាប់ពី​ម៉ូ​ដែល​Range Rover PHEV បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុងការ​ព្រឹ​ត្ដិ​ការណ៍​នេះ ជាមួយ​ម្ចាស់​ជើងឯក​ពិភពលោក​ជើងចាស់ Keri-anne Payne និង​កីឡាការិនី​ជើងឯក Ross Edgley នៅ Devon ប្រទេស​អង់គ្លេស​។​




 
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com