អត្ថបទពាណិជ្ជកម្ម
លុយ​
02, Mar 2018 , 11:51 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ មនុស្ស​ស្ទើរតែ​១០០​ភាគរយ​នៅលើ​ពិភពលោក​នេះ ខិតខំ​ធ្វើការ​គ្រប់យ៉ាង​ដើម្បី លុយ​។ អ្នកខ្លះ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ អ្នកខ្លះ​ត្រូវ​ធ្វើការ​ហាលថ្ងៃ ហាលភ្លៀង និង​ឆ្លងកាត់​ការលំបាក​ជាច្រើន​ផ្សេងទៀត​ក៏​ដើម្បី លុយ​។ ព្រោះតែ​លុយ​មនុស្ស​គ្រប់រូប ត្រូវ​ជួប​ការលំបាក​យ៉ាងនេះ ចុះ​ពេលដែល​បាន​វា​មកហើយ តើ​ពួកគេ​ចាត់ចែង​វា​បាន​ត្រឹមត្រូវ​ឬ​នៅ​?

 ដើម្បី​ជាការ​ចែករំលែក អេ អឹម ខេ បាន​ដកស្រង់​ទស្សនៈ​យល់ឃើញ​ពី​លុយ​របស់​ក្រុមមនុស្ស​ផ្សេងៗ​គ្នា សម្រាប់​លោកអ្នក​ពិចារណា​ដូចខាងក្រោម​៖

១. អាជីវករ​

​ចំពោះ​អាជីវករ​លក់ដូរ ពួកគាត់​ខំប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ដើម្បី​រក​ចំណូល​ប្រចាំថ្ងៃ ហើយ​លុយ​ដែល​បានមក​ត្រូវ​យកមក​ទូទាត់​ថ្លៃដើម ថ្លៃ​ជួល​តូប បង់​ទឹក​ភ្លើង បង់​ភាស៊ី និង​ចំណាយ​ផ្សេងៗ​ទៀត មុននឹង​ចំណាយ​សម្រាប់​ជីវភាព​គ្រួសារ និង​ចំណាយពេល​ឈឺ​ថ្កាត់​ម្តងៗ ជាពិសេស​ត្រូវ​ចំណាយ​ថ្លៃ​សិក្សា​កូនៗ​។
​បងស្រី អឿង ណាវី ដែល​គាត់​ជា​អាជីវ​ករលក់​នំ​បញ្ចុក​មួយរូប​នៅ​ទីក្រុង​ភ្នំពេញ គាត់​បាន​មានប្រសាសន៍ថា “​សព្វថ្ងៃនេះ ប្រាក់ចំណូល​ដែល​រកបាន​ពីមុខ​របរ​ប្រចាំថ្ងៃ​របស់គាត់ គឺ​សមល្មម​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ ថ្លៃ​ការសិក្សា​របស់​កូនៗ និង​សល់​ប្រាក់​បន្តិចបន្តួច​សម្រាប់​សន្សំទុក​”​។ ដូច្នេះ គាត់​តែង​គិតគូរ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការចំណាយ​ប្រចាំថ្ងៃ ដោយ​មិនអាច​ខ្ជះខ្ជាយ​តាមតែ​ចិត្ត​នោះឡើយ​។

២. មន្ត្រីរាជការ

​ចំណែក លោក យ៉ុង ដា​រ៉ា ដែល​បច្ចុប្បន្ននេះ លោក​ជា​មន្ត្រីរាជការ​មួយរូប​ក៏បាន​ឲ្យ​ដឹងថា​៖ “​ខ្ញុំ​ទទួល​ប្រាក់បៀវត្សរ៍​ក្នុង​មួយខែ ជាង​មួយ​លាន​រៀល ហើយ​លុយ​ដែល​បានមក ៥០​ភាគរយ ត្រូវប្រគល់​ឲ្យ​ប្រពន្ធ​មួយចំនួន ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ហើយ​៥០​ភាគរយ​ទៀត ចំណាយ​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ និង​ការចូលរួម​កម្មវិធី​ផ្សេងៗ​។ លោក​បាន​បន្ថែមទៀតថា ចំណូល​បច្ចុប្បន្ននេះ ស្ទើរតែ​ទប់​ចំណាយ​មិនបាន​ព្រោះថា ទំនិញ​ក៏​ឡើងថ្លៃ ណាមួយ​ការចូលរួម​កម្មវិធី​ក្នុងសង្គម​ក៏​បន្ទុក​ធំ​មួយ​ផងដែរ​។

៣. និស្សិត​

​ចំណែក កញ្ញា កន្និកា ជា​និស្សិត​ឆ្នាំ​ទី​៤ និង​បុគ្គលិក​ផ្នែក​គិតលុយ​របស់​ភោ​ជនី​ដ្ឋា​ន​មួយ​បាន​ឲ្យ​ដឹងថា​៖  “​ប្រាក់ខែ​របស់ខ្ញុំ​ដែល​បានមក ត្រូវ​រ៉ាប់រង​លើ​ការចំណាយ​ថ្លៃ​ឈ្នូ​ល​ផ្ទះ ទឹក​ភ្លើង ការចាយវាយ​ប្រចាំថ្ងៃ និង​បង់ថ្លៃ​សាលា​ផងដែរ​។ បន្ទាប់ពី​ចំណាយ ខ្ញុំ​ឆ្លៀត​សន្សំ​បាន​ខ្លះ​ដែរ ប៉ុន្តែ​ខែ​ណា​ដែលមាន​ការជួបជុំ​មិត្តភក្តិ​ច្រើន​នោះ ប្រាក់ខែ​របស់ខ្ញុំ​មិន​សល់​នោះទេ​។​”
​ទាំងនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា លុយ​ពិបាក​រក តែ​លុយ​ត្រូវយក​ទៅប្រើ​ប្រាស់​គ្រប់​រឿង​នៅក្នុង​ជីវភាព​រស់នៅ​របស់​យើង​។ ដូច្នេះ អ្នក​គួរតែ​ចាប់ផ្តើម​គិតពី​ការ​សន្សំ ព្រោះ​ថាបើ​អ្នក​ចាប់ផ្តើម​ទម្លាប់​នៃ​ការ​សន្សំ នោះ​អ្នកនឹង​ចាប់ផ្តើម​ស្វែងយល់​ពី​ការកាត់បន្ថយ​ចំណាយ​ដោយ​ខ្លួនឯង​។ អ្នក​សន្សំ​ដ៏​វៃឆ្លាត គួរ​ជ្រើសរើស​ស្ថាន​ប័ន​សន្សំ​ដែលមាន​ទំនុកចិត្ត​ខ្ពស់ សុវត្ថិភាព និង​ផ្តល់​អត្រា​ការប្រាក់​ល្អ​សមរម្យ​។

​ប្រភព​៖ អេ អឺ​ម ខេ

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com