អត្ថបទពាណិជ្ជកម្ម
ស៊ែ​ក កុង​តេស រួមចំណែក​ជួយ​ក្នុងសង្គម​ជាមួយនឹង​អង្គការ​ដើម្បី​ភាព​ញញឹម​កុមារ​(PSE)
02, Mar 2018 , 2:03 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ស៊ែ​ក កុង​តេស បាន​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម​ជាច្រើន​ឆ្នាំ​មកហើយ ជាមួយនឹង​អង្គការ​ដើម្បី​ភាព​ញញឹម​កុមារ ដែល​បង្កើត​ឡើ​ត​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​ម្លេះ​។​
 
​រយៈពេល​កន្លងមក អង្គការ​មួយ​នេះ​បាន​ជួយ​ដល់​កុមារ​នៅ​កម្ពុ​ជាជាង​១០,០០០​នាក់ ឲ្យ​រួច​ផុតពី​ការរំលោភបំពាន ភាពអត់ឃ្លាន និង​មិនបាន​ចូលរៀន​ជាដើម​។ ប៉ុន្តែ ដោយសារ​ឃើញ​ការលំបាក​ខ្វះខាត​បែបនេះ ក្រុមហ៊ុន ស៊ែ​ក កុង​តេស ក៏បាន​សម្រេច​ចូលរួម​សហការ ដើម្បី​ឲ្យ​កុមារ​ទាំងនោះ​ទទួលបាន​នូវ​ការអប់រំ​ដែល​ល្អ ជាពិសេស​ទទួលបាន​ជំនាញ​នៃ​ការបណ្តុះបណ្តាល​ផ្នែក​សក់​ពី​គ្រូ ដែលមាន​ជំនាញ​ដ៏​ច្បាស់លាស់​ផងដែរ​។​




  
​ពួកគេ​អាច​យកចំណេះ​ជំនាញ ដែល​បណ្តុះបណ្តាល​ពី​ក្រុមហ៊ុន ស៊ែ​ក កុង​តេស ទៅ​អនុវត្តន៍​ជាក់ស្តែង​ក្នុងការ​បង្កើត​របរ សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគេ​បាន​។

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com