អត្ថបទពាណិជ្ជកម្ម
សាខា​ថ្មី អ៊ី​ឌិន​ហ្គា​ដិ​ន របស់​ហាង​នំ​Big Apple Donuts & Coffee – Cambodia កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​អតិថិជន​
02, Mar 2018 , 4:32 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​២០១៨​នេះ គេ​ឃើញ​មាន​មនុស្ស​ជា​ហូ​ហែរ ធ្វើដំណើរ​ប្រកប ដោយ ភាព​រីករាយ​មកកាន់​ហាង​នំ​មួយកន្លែង ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ភ្នំពេញ​សិន​ថឺ ក្នុង​តំបន់ Eden Garden JV Co., Ltd ភ្នំពេញ​សេន​ថឺ (PPC), សង្កាត់ ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ Unit E11 ដែល​ហាង​នំ​មួយ​នោះ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជា​ហាង​នំ​ដូ​ណាត់​ដ៏​ពេញនិយម​មួយ​នៅ​កម្ពុជា មាន​ឈ្មោះថា Big Apple Donuts & Coffee – Cambodia ។
 
​ប្រិយមិត្ត​ជាច្រើន​កុះករ​បានមក​មក​ប្រជុំគ្នា នៅមុខ​ហាង​នំ​ដូ​ណាត់​មួយ​នេះ គឺ​ក្នុង​គោលបំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បើក​សាខា​ថ្មី​ទី​៦ សាខា Eden Garden  របស់ ហាង​នំ Big Apple Big Apple Donuts & Coffee – Cambodia​។ អ្នកចូលរួម​ភាគច្រើន បាន​សំដែង​មតិ​ប្រកបដោយ​ទឹកមុខ​ញញឹម​ថា “​ខ្ញុំ​មក​ទីនេះ ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ ដើម្បី​ចង់​ភ្លក់​នំ​ដូ​ណាត់ ដែល​គេ​ល្បី​ថា​ឆ្ងាញ់ ហើយក៍​ចូលរួម​កម្មវិធី​សប្បាយៗ​ផ្សេងទៀត នៃ​ការបើក​សម្ពោធ​សាខា​ថ្មី​របស់​ហាង​នំ Big Apple Donuts & Coffee – Cambodia”​។


            
ក្នុង​ព្រឹត្តិការ​នោះដែរ Big Apple Donuts & Coffee – Cambodia បានរៀបចំ​ផ្តល់ នំ​ដូ​ណាត់​ប្រអប់​៦ ម្នាក់​មួយ​ប្រអប់ ដោយ​ឥតគិតថ្លៃ ដល់​អតិថិជន​១០០​នាក់​ដំបូង​ដែល​បាន ទិញ​នំ​ដូ​ណាត់​ប្រអប់​៦ ហើយ​បើ​អតិថិជន​ទិញ​ចាប់ពី ៥​ដុល្លារ ឡើង​ទៅនឹង​ទទួលបាន​គូ​ប៉ុង​ដែលមាន​ទឹកប្រាក់ ២​ដុល្លារ សម្រាប់​ការទិញ លើក​ក្រោយ​ទៀត​។ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត ដើម្បី​អបអរ​ការសម្ពោធ​សាខា​ទី​៦​នេះ សម្រាប់ អតិថិជន​ក្រៅពី​១០០ នាក់​ដំបូង ក៏​អាច​រីករាយ​នឹង​ការទិញ ២ ថែម ១ ចាប់ពី​ថ្ងៃទី ០២ ដល់ ០៨ មីនា ឆ្នាំ​២០១៨ ប្រសិនបើ​អតិថិជន​ចំណាយ​អស់​ចាប់ពី​៥​ដុល្លារ ឡើង​ទៅនឹង​ទទួលបាន​គូ​ប៉ុង​ដែលមាន ទឹកប្រាក់ ២​ដុល្លារ​សម្រាប់​ការទិញ​លើក​ក្រោយ​ទៀត​។​



​គួរ​រំលឹក​ផងដែរ​ថា មិន​ដល់​រយៈពេល ៣​ឆ្នាំ​ផង ហាង​នំ Big Apple Donuts & Coffee – Cambodia បាន​បើក​សាខា ៥​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ គឺ​សាខា បឹង​កេងកង​(BKK) សាខា​ទួលគោក​(TK) សាខា ម៉ៅ​សេទុង​(MST)  សាខា​កម្ពុជា​ក្រោម​(KPK) សាខា​បឹងត្របែក​(BTK) និង​សាខា Eden Garden (EG) ដែលជា​សាខា​ទី​៦​។
 
​លោក តេជ សំបូរ អគ្គនាយក​ហាង​នំ Big Apple Donuts & Coffee – Cambodia បាន​មាន ប្រសាសន៍ថា​៖ “​មុនពេល​ដែល​យើង​បើក​សាខា​បឹងកក់​នេះ មាន​អតិថិជន​ជាច្រើន បានស្នើរ​សុំអោយ មាន​សាខា​ហាង​នំ​ដូ​ណាត់​របស់​យើង​នៅ​តំបន់​នោះ ហើយ​ក្រោយពី​ក្រុមការងារ របស់ យើង​បាន​សិក្សា​រួចរាល់​ហើយ យើង​ក៍ស​ម្រ​ច​ចិត្ត​ធ្វើ​ការរៀប ចំ​បើក​សាខា​ថ្មី​នៅ ទៅនោះ​ឡើង​។​



​សាខា​បឹងកក់​នេះ​ត្រូវបាន​សាងសង នឹង​តុបតែង​ប្រកបដោយ​ភាព​ទាក់ទាញ និង​ផាក​សុខភាព ដែល​ផ្តល់​ភាពងាយស្រួល​បន្ថែម ដល់​គ្រប់​អតិថិជន ដែលមាន​បំណង​ចូល​ទិញ និង​អង្គុយ​ញុំា​នៅ​ខាង​ក្នុងនោះ​។

​គួរ​បញ្ជាក់ថា សាខា​បឹងកក់​នេះ គឺជា​សាខា​ទី ៥ របស់​ហាង​នំ Big Apple Donuts & Coffee – Cambodia នៅ​ទីក្រុង​ភ្នំពេញ គិត​ចាប់ពី​ការបើក​សាខា​ដំបូង​កាលពីដើមឆ្នាំ​២០១៥​មក​។


 
​លោក​តេជ សំបូរ បាន​បន្ថែមទៀតថា​៖ “​យើង​សូម​អរគុណ​ដល់​អតិថិជន ទាំងអស់ ដែល​តែង តែ​និយម​ចូលចិត្ត Big Apple Donuts & Coffee – Cambodia ពិសេស នំ​ដូ​ណាត់ ហើយ​នៅ​ថ្ងៃ​ខាងមុខ ហាង​នំ​របស់​យើង​នឹង​បង្កើតអោយមាន​នំ​ណាត់ រសជាតិ​ឆ្ងាញ់ៗ​បន្ថែម ទៀត ព្រមទាំង​គិតគូរ​ក្នុងការ​ពង្រីក​សាខា​ថ្មី​អោយបាន​គ្រប់គ្រាន់ ទៅតាម​តម្រូវការ របស់ អតិថិជន​។​”















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com