អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល​តែងតែ គោរព​និង​ផ្តល់​គុណ​តម្លៃ​ដល់​មនុស្ស​-​ពិសេស​ស្ត្រី​
05, Mar 2018 , 3:38 pm        
រូបភាព
ដោយ:
​គោរព​ផ្តល់​គុណ​តម្លៃ​ដល់​មនុស្ស​-​ពិសេស​ស្ត្រី​គឺ​គុណ​តម្លៃ​មួយ​ក្នុងចំណោម​គុណ​តម្លៃ​ស្នូល​ទាំង​ប្រាំពីរ​ប្រការ នៃ​សាលា​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល បុគ្គលិក​របស់​សាលា​មិន​ត្រឹមតែ​ជា​ក្រុមការងារ​ដ៏​ឆ្នើម​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ បុគ្គលិក​ខិតខំ​ធ្វើ​ការងារ​ឱ្យ​បានល្អ​ជាមួយគ្នា​សម្រាប់​ទំនួល​ខុសត្រូវ​ប្រចាំថ្ងៃ​។ បុគ្គលិក​របស់​សាលា​ហ្គ្រី​ន​អេប​ផល​ពួតដៃគ្នា​ជា​ក្រុម​ព្រមទាំង​មានការ​គោរព​និង​ជួយ​ជ្រោមជ្រែង​គ្នា​ទៅវិញទៅមក​ដើម្បី​ទទួលបាន​ភាពជោគជ័យ​កាន់តែច្រើន​នៅក្នុង​រយៈពេល​យូរអង្វែង​។ នៅទីនេះ បុគ្គលិក​ជា​ស្ត្រី​របស់​សាលា​មិន​ត្រឹមតែ​ជា​មិត្ត​រួមការ​ងារ​ដ៏​ល្អ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ចាត់ទុក​គ្នា​ជា​ក្រុមគ្រួសារ​តែមួយ​ផងដែរ​។ សាមគ្គីភាព​នេះ​អនុញ្ញាត​ឲ្យ​សាលា​ធានា​នូវ​ការផ្តល់​ស្តង់ដារ​គុណភាព​អប់រំ​មួយ​ប្រកប​កដោយ​ទំ​នុ​ចិត្ត​ខ្ពស់​។

​បរិយាកាស​ការងារ​ពោរពេញ​ទៅដោយ​ការលើកទឹកចិត្ត ដែល​ត្រូវ​នឹង​ទេពកោសល្យ​របស់​បុគ្គលិក​ពិតជា​កត្តា​មួយ​ដ៏​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​បរិបទ​ការងារ​។ ហេតុដូច្នេះ​ហើយ​ទើប​សាលា​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល  ខិតខំ ផ្តល់នូវ​វប្បធម៌​ការងារ​ប្រកបដោយ​ភាព​វិជ្ជមាន ដែល​ជួយ​អភិវឌ្ឍ​បុគ្គលិក​ទាំងអស់​របស់ខ្លួន ប្រៀបបាន​និង​គ្រួសារ​មួយ​ដូច្នោះ​ដែរ​។



​បុគ្គលិក​ស្ត្រី​គឺជា​ទ្រព្យសម្បត្តិ​ដ៏​ធំ​និង​មានតម្លៃ​បំផុត​របស់​សាលា​។ ហេតុ​ដូច្នេះហើយ បានជា​សាលា​អន្តរជាតិ  ហ្គ្រី​ន​អេប​ផល ខិតខំ​ផ្តល់ឱកាស​ដល់​បុគ្គល​ដែលមាន​ទេពកោសល្យ​ឱ្យ​បង្កើន​ជំនាញ​ក៏ដូចជា​សម្រេចបាននូវ​សក្ដានុពល​របស់ខ្លួន ព្រមទាំង​ផ្តល់នូវ​បរិយាកាស​ការងារ ដ៏​ល្អប្រសើរ​មួយ​ដែល​ពួកគាត់​អាច​ទុកចិត្ត​និង​ពឹង​អាស្រ័យ​បាន​។​





(​អត្ថបទ​ពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com