អត្ថបទពាណិជ្ជកម្ម
Samsung Galaxy S9 និង S9+ ជំនាន់​ថ្មី​នៃ​កំពូល​ស្មា​ត​ហ្វូ​ត​
05, Mar 2018 , 4:18 pm        
រូបភាព
ដោយ:
​កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​សាម​សុង​បានរៀបចំ​កម្មវិធី​សម្ពោធ​ទូរ​សព្ទ Samsung Galaxy S9 និង S9+ ដោយមាន​ការចូលរួម​ពី​តំណាង​ចែកចាយ​ទូរ​សព្ទ​សាម​សុង ភ្ញៀវកិត្តិយស និង​បណ្តាសារ​ព័ត៌មាន​ជាច្រើន នៅ​ស​ណ្ឋា​រ​គារ​សុខា​ភ្នំពេញ​។​

​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​សាខា​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ដោយមាន​ការគាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរ​សព្ទ​ដៃ​សាម​សុង​ជាច្រើន​នៅ​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក យើងខ្ញុំ​មាន​មោទនភាព ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​ទូរ​សព្ទ Samsung Galaxy S9 និង S9+ ដែលជា​កំពូល​ស្មា​ត​ហ្វូ​ន ភ្ជាប់​ជាមួយ​កា​ម៉េ​រ៉ា​ទំនើប​បំផុត​។ នៅ​ក្រុមហ៊ុន​សាម​សុង យើងម្នាក់ៗ​ប្តេជ្ញាចិត្ត និង​ខិតខំ​ប្រឹងប្រែង​បង្កើត បច្ចេកវិទ្យា​ថ្មីៗ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់លោក​អ្នកប្រើប្រាស់​កាន់តែ​ទំនើប និង​រីករាយ ជាមួយ​ការចែករំលែក​នូវ​បទពិសោធន៍ ជាមួយ​អ្នក​ជុំវិញខ្លួន និង​ពិភពលោក​។​



​សមត្ថភាព​ពិសេស​បំផុត​របស់​កំពូល​ទូរ​សព្ទ​ដៃ Galaxy S9 និង S9+​នោះ​គឺជា​បច្ចេកវិទ្យា​កា​ម៉េ​រ៉ា​ចុងក្រោយបង្អស់ ដែលមាន​សមត្ថភាព​ចាប់យក​រូបភាព​យឺតៗ​បំផុត (960fps) នៃ​សកម្មភាព​ណាមួយ​ដែល​មិនអាច​មើល​ទាន់​នឹង​ភ្នែក ហើយ​អាច​ចាប់យក​រូបភាព​បាន​យ៉ាងច្បាស់​ល្អ បើទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​មាន​ពន្លឺ​តិច​ក៏ដោយ ( F1.5 )​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកប្រើប្រាស់​អាចបង្កើត Emoji ដែលមាន​រូបរាង​ស្រដៀង​នឹង​តុក្កតា ដើម្បី​បង្ហាញ​ពី​ខ្លួនគេ និង​អារម្មណ៍​ផ្ទាល់ខ្លួន​បាន​យ៉ាង​សប្បាយរីករាយ​។​



​នៅក្នុង​កម្មវិធី​នេះ​ផងដែរ ក៏មាន​វត្តមាន​របស់​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ដែល​បានផ្តល់​ភាព​រំភើប​រីករាយ​ដល់​អ្នកចូលរួម ជាមួយ​ការ​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ ព្រមទាំង​មានការ​ផ្តល់ជូន​ពិសេស និង​ការចាប់​ឆ្នោត​ផ្សងសំណាង និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀត​។



​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​សាម​សុង បាន​សហការ​ជាមួយ ហ្គេម Vainglory ដែលជា​ហ្គេម​ទូរ​សព្ទ​ដ៏​ល្បី​បំផុត​ទូទាំង​ពិភពលោក ដោយ​ផ្តល់ជូន​ទឹកប្រាក់​ចំនួន ៥០​ដុល្លារ សម្រាប់​ទិញ​ទំនិញ​ទាំងអស់​នៅក្នុង​ហ្គេម រាល់ពេល​ដែល​ទិញ Galaxy S9 ឬ Galaxy S9+​។​

​ជាមួយនឹង​ការដំឡើង​ហ្គេម Vainglory នៅលើ​ទូរ​សព្ទ​ដៃ Galaxy S9 ឬ Galaxy S9+ ដែល​ទើបនឹង​ចេញ​ថ្មី នោះ​អ្នក​ប្រាកដជា​ជក់ចិត្ត​ដិតអារម្មណ៍ ជាមួយនឹង​រូបភាព​ច្បាស់​ពិតៗ និង​រស់​រវើក​ជាង​ទូរ​សព្ទ​ដទៃទៀត​។​

​ឥឡូវនេះ លោកអ្នក​អា​ចក​ម្ម៉​ង់​ទុក Galaxy S9 និង S9+ នៅតាម​ដេប៉ូ​ចែកចាយ និង​ហាង​ទំនើប​ទូរ​សព្ទ​សាម​សុង​ទាំងអស់ ដែល​បានកំណត់​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​៣ ដល់ ទី​១៥ មីនា ដែល Galaxy S9+ 256GB តម្លៃ $999, Galaxy S9+ 128GB តម្លៃ $949 និង Galaxy S9 128GB តម្លៃ $859​។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ ១៨០០ ២០ ៣២ ៣២​។​

​(អត្ថបទ​ពាណិជ្ជកម្ម)​


© រក្សាសិទ្ធិដោយ thmeythmey.com