អត្ថបទពាណិជ្ជកម្ម
ចំណាយ​ដំបូង​ត្រឹមតែ ១​ម៉ឺន​ដុល្លារ លោក​អ្នកនឹង​ទទួលបាន​ហ្វ្រេ​ន​ឆាយ​ដ៏​ល្បី​ពី Plantoza Café & Bistro
06, Mar 2018 , 10:41 am        
រូបភាព
​ពាណិជ្ជករ និង​សហគ្រិន ប្រមាណ​ជាង ៥៥០​នាក់ បានមក​ជួបជុំគ្នា​នៅក្នុង​វេទិកា យល់ដឹង​ស៊ីជម្រៅ​ពី​អាជីវកម្ម​ដោយ​អាជ្ញាបណ្ណ​ជា​លក្ខណៈ​កម្ម​សិទ្ធិបញ្ញា (Franchise) នៅ​សណ្ឋាគារ សុខា កាលពី​ថ្ងៃទី៤ ខែ មីនា ឆ្នាំ ២០១៨​នេះ​។ វេទិការនេះ​ធ្វើឡើង​ដោយ ក្រុមហ៊ុន We Goal Consulting Company ស្ថាប័ន​ជំនាញ​ខាង​អាជីវកម្ម លក្ខណៈ​កម្ម​សិទ្ធិ​បញ្ញា (Franchise Business Expert) , ក្រុមហ៊ុន STI Inestment Group ស្ថាប័ន​វិនិយោគ​ទៅលើ អាជីវកម្ម លក្ខណៈ​កម្ម​សិទ្ធិបញ្ញា (Franchise Business) និង​មានការ​គាំទ្រ​ពី (CIA) ស្ថាប័ន​ជំនាញ​ទៅលើ​ផ្នែក​ច្បាប់​សិទ្ធិ កម្មសិទ្ធិបញ្ញា ​និង​អ​ជ្ញា​ប​ណ្ណ (Trakdemark) ព្រមទាំង​ពន្ធ​សារពើ​ព័ន្ធ​ បានរួម​គ្នា​បង្កើត​វេទិកា​នេះ​ឡើង​។ ​កម្មវិធី​នេះ ​បានបើកទូលាយ​ឲ្យ​មានការ​ចូលរួម​ដោយ​ឥតគិតថ្លៃ ​សម្រាប់វិនិយោគ​គិ​ន សហគ្រិន ពាណិជ្ជករ ទាំង​ជាតិ និង​អន្តរជាតិ ដែល​កំពុង​ប្រកប​អាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។​

​នេះ​ជា​ព្រឹត្តិការណ៍​ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​ផ្តល់ឱកាស​ឲ្យ​អាជីវករខ្នាតតូច មធ្យម ធំ ពាណិជ្ជករ សហគ្រិន និងស្ថាប័ន​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត បាន​ចូលរួម​យល់ដឹង​ស៊ីជម្រៅ​ ឆ្ពោះទៅរក​ការប្រតិបត្តិ​អាជីវកម្ម​លក្ខណៈ​កម្ម​សិទ្ធិបញ្ញា Franchise ទៅតាម​ស្តង់ដារ នឹង​តម្រូវ​ការបស់​អតិថិជន​។ ក្នុងនោះដែរ Plantoza Café & Bistro ដែលមាន Franchise ជា​លក្ខណៈ​អន្តរជាតិ ល្បីល្បាញ នៅលើ​ពិភពលោក ក៏បាន​មកដល់​ទីផ្សារ​កម្ពុជា ហើយ​បានរៀបចំ វេទិកា ពន្យល់​អំពី ការធ្វើ​អាជីវកម្ម ដោយមាន​អាជ្ញាបណ្ណ និង​កម្ម​សិទ្ធិបញ្ញា ទៅលើ​ម៉ាក​យីហោ​កាហ្វេ របស់ខ្លួន ព្រមជាមួយ​ការបើក​លក់ Franchise ជូន​ទៅឱ្យ​អតិថិជន ដើម្បី​ទទួលបាន​សិទ្ធិលក់​បន្ត នៅ​ទូទាំងប្រទេស​។​ លោកអ្នក​គ្រាន់​តែមាន​១​ម៉ឺន​ដុល្លារ​ ចំណាយ​លើ​ហ្វ្រេ​ន​ឆាយ អ្នកជំនាញ​ទៅ​រៀបចំ​ជូន តាំងពី​ដំបូង​រហូតដល់​ថ្ងៃ​សម្ពោធ​ហាង ​នឹង​រៀបចំ​ផែនការ គ្រប់គ្រង ទាំង​ទីផ្សារ បុគ្គលិក សម្ភារ និង​រូបមន្ត​ផ្សេងៗ ដែល​ធានា​និរន្តរភាព​យូ​រអង្វែង​។



Platoza Café & Bisto គ្រោង​បើក​រហូតដល់​ទៅ ២០០​សាខា ក្នុង​រាជធានី​ភ្នំពេញ​។ Platoza Café & Bisto បើក​ដំណើរ​ការជូន​អតិថិជន ២៤​ម៉ោង ដោយមាន​ទាំង​កាហ្វេ ភេសជ្ជៈ ចំណីអាហារ និង​ពេលយប់​បម្រើ​ជូន​នូវ​ស្រា​ក្រឡុក​ផងដែរ​។​









( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com