អត្ថបទពាណិជ្ជកម្ម
មណ្ឌល​ខេត្តកណ្តាល​រកឃើញ​ជើង​ខ្លាំង​៣​ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​
06, Mar 2018 , 2:04 pm        
រូបភាព
ដោយ:
​កណ្តាល​៖ ពិតជា​ស្វិតស្វាញ​មែនទែន​សម្រាប​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្ត​កណ្តាល ដែលជា​មណ្ឌល​ទី​៧ ទម្រាំ​រកឃើញ​ក្រុម​ម្ចាស់​ជើងឯក ដោយ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​ទាំង​៤​សុទ្ធតែ​លេង​បន្ថែម​ម៉ោង​ទាំងអស់​។​

​ចំពោះ​ក្រុម គោ​ស​មុ​ទ្យ ដែលជា​ក្រុម​ជើងឯក ក្រោយពី​យកឈ្នះ​លើ​ក្រុម DM FC ក្នុង​លទ្ធផល ៣ ទល់នឹង ២ ។​



​មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម គោ​សមុទ្រ បាន​យកឈ្នះ​លើ​ក្រុម ហនុមាន​ស្វាយ​រលំ ខណៈដែល​ក្រុម​ទាំង​២ ត្រូវ​ប្រកួត​បន្ថែម​ម៉ោង​២​ដង នៅសល់​កីឡាករ​ម្ខាង​៣​នាក់ ទើប​រកឃើញ​ក្រុម​ឈ្នះ ដោយ​លទ្ធផល ៣ ទល់​និង ២ ។​

​ចំណែកឯ​ក្រុម DM FC បាន​យកឈ្នះ​លើ​ក្រុម យុវជន​ថ្មី ដោយ​ពិបាក​បំផុត​ព្រោះ​ក្រុម​ទាំង​២​នេះ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ តតាំង​គ្នា និង​បន្ថែម​ម៉ោង​ដល់​ទៅ​៣​ដល់ នៅសល់​កីឡាករ​ម្ខាង​តែ​២​នាក់​ប៉ុណ្ណោះ ទើប​ក្រុម DM FC អាច​យកឈ្នះ​លើ​ក្រុម យុវជន​ថ្មី ក្នុង​លទ្ធផល ៥ ទល់​និង ៤​។ ដោយ​លទ្ធផល​នេះ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ចាញ់​ទាំងពីរ ហនុមាន​ស្វាយ​រលុំ ត្រូវ​ប្រកួត​ជាមួយ​ក្រុម យុវជន​ថ្មី ដើម្បី​ស្វែងរក លេខ​៣ និង លេខ​៤​។ ជា​លទ្ធផល ក្រុម យុវជន​ថ្មី ដណ្តើមបាន​លេខ​៣ ក្រោយ​ឈ្នះ ក្រុម ហនុមាន​ស្វាយ​រលំ ៧ ទល់​និង ៣ ។​



​សម្រាប់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ក្រុម គោ​សមុទ្រ ទទួលបាន​រង្វាន់ ១ ០០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ១០​កេស  ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម DM FC ទ​ទួ​កបានរ​ង្វាន់  ៧០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ១០​កេស ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម យុវជន​ថ្មី ប្រាក់រង្វាន់ ៣៥០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ៥ កេស និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅលើ ហនុមាន​ស្វាយ​រលុំ ប្រាក់រង្វាន់ ១០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ៥​កេស​។​

​ដោយឡែក សម្រាប់​ខេត្តកណ្តាល ដែលជា​មណ្ឌល​ទី​៧​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ​៣​ក្រុម​តែ​ប៉​ណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១០ និង​ទី​១១ មីនា ២០១៨ ខាងមុខនេះ​។








​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018
​    ​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com