អត្ថបទពាណិជ្ជកម្ម
សិក្សា​សញ្ញាបត្រ​អនុបណ្ឌិត​ពី​អាមេរិក រៀន​១​ឆ្នាំកន្លះ នៅ​ភ្នំពេញ​
08, Mar 2018 , 9:44 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ចាប់ពី​ឆ្នាំ ២០១៨ នេះ​តទៅ និស្សិត​ខ្មែរ និង​និស្សិត​បរទេស ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ អាច​ទទួលបាន​ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​(​អនុបណ្ឌិត​) មកពី​អាមេរិក លើ​ជំនាញ​ផ្នែក​ច្បាប់ (Master of Law – LLM)  ជំនាញ​គោលនយោបាយ និង​ច្បាប់​សេដ្ឋកិច្ច​អន្តរជាតិ (Master of Legal Studies in International Economic Law and Policy) នៅ​កម្ពុជា​បាន​ហើយ​។
 
​សាកលវិទ្យាល័យ​អាមេរិក​ភ្នំពេញ (AUPP) និង​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona-UA) នៅ​សហរដ្ឋអាមេរិក គឺជា​សាកលវិទ្យាល័យ​ដៃគូ បាន​សហការគ្នា​ផ្តល់​កម្មវិធីសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​ឡើង ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​និស្សិត ដែលមាន​បំណង​ចង់ទៅ​សិក្សា​នៅ​អាមេរិក តែ​ខ្វះ​លទ្ធភាព ឬ​មិន​ចង់​ចំណាយ​ច្រើន​ឬ​មិនមាន​បំណង​ចាក​ឆ្ងាយ​ពី​ឪពុកម្តាយ​។


  
​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា គឺជា​សាកលវិទ្យាល័យ​មួយ​ក្នុងចំណោម​សាកលវិទ្យាល័យ​ល្បីៗ​លំដាប់​កំពូល​ទាំង​១០០ នៅលើ​ពិភពលោក​។ និស្សិត​ដែល​បញ្ចប់​ការសិក្សា​ក្នុង​កម្មវិធី​ខាងលើ ដោយ​ជោគជ័យ​នឹង​ទទួលបាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ដោយផ្ទាល់​។


 
​លោកស្រី Hillary Vance តំណាង​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា​ប្រចាំ​នៅ​កម្ពុជា បាន​មាន ប្រសាសន៍ថា​៖ «​ការបើក​បង្រៀន​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ គឺជា​ការបើក​ច្រក​កាន់តែ​ទូលាយ​ថែមទៀត សម្រាប់​និស្សិត​ខ្មែរ​ឱ្យទទួល​បានការ​អប់រំ​ស្តង់ដារ​អាមេរិក និង​មានឱកាស​ទទួល បាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា​។​»
   
AUPP សូម​ស្វាគមន៍ និង​ចាប់ផ្តើម​ទទួល​ពាក្យ​ចូលរៀន​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់អនុបណ្ឌិត​ខាងលើ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០២៣ ៩៩០ ០២៣/ ០១២ ៨៩៨ ១២៤/ ០១២ ២៦៦ ៦៣១ ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh​។​















(​អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com