អត្ថបទពាណិជ្ជកម្ម
Cellcard បានឈ្នះ​ពានរង្វាន់ OpenSignal​ទៅលើ​ល្បឿន​អីុន​ធឺ​ណិ​ត ៤ ប្រភេទ​ផ្សេងៗ​គ្នា​
08, Mar 2018 , 11:35 am        
រូបភាព
​កាលពី​ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ​ក្រុមហ៊ុន​សែ​ល​កាត​បានប្រកាស​នូវ​ភាពជោគជ័យ​របស់ខ្លួន​ម្តងទៀត ដោយ​រក្សាបាន​នូវ​ភាពជា​អ្នកដឹកនាំ​ទៅលើ​ល្បឿន អ៊ី​ន​ធឺ​ណិត​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ទទួលបាន​ពាន់រង្វាន់​ពី OpenSignal នៅឯ​សន្និសីទ​ទូរស័ព្ទ​ចល័ត​ពិភពលោក នៅ​ប្រទេស​អេ​ស្ប៉ា​ញ នាពេល​ថ្មីៗ​នេះ​។​ម្យ៉ាងវិញទៀត សែ​ល​កាត​ធ្លាប់​បានឈ្នះ​ពាន់រង្វាន់ OpenSignal ម្តង​រួចទៅហើយ កាលពី​ខែសីហា​ឆ្នាំ​២០១៧ ដែល​ឈ្នះ​ទៅលើ​ល្បឿន​អ៊ិន​ធឺ​ណិ​ត​ដោ​ន​ឡូត 4G និង​ល្បឿន​ដោ​ន​ឡូត​ទូទៅ​។​
 
​ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៨​នេះ ក្រុមហ៊ុន​សែ​ល​កាត បានទទួល​ពាន់រង្វាន់​៤​ប្រភេទ ដែលមាន​ជ័យជម្នះ​លើ​ផ្នែក​៖
១. ល្បឿន 4G សម្រាប់​ដោ​ន​ឡូត​
២. ល្បឿន 3G សម្រាប់​ដោ​ន​ឡូត​
៣. ទំហំ​សេវា 3G ធំ​ទូលាយ​
៤. ល្បឿន​បណ្តាញ​សេវា​ទូទៅ​របស់​អ្នកប្រើប្រាស់

​នេះ​បើតាម​របាយការណ៍ State of Mobile Networks: Cambodia Report (​ស្ថានភាព​បណ្តាញទូរស័ព្ទ​នៅ​កម្ពុជា​) ដែល​ធ្វើឡើង​ដោយ OpenSignal គឺ​ពឹង​ផ្អែកទៅលើ​ទិន្នន័យ​ពី​ការវាស់ស្ទង់​តាមរយៈ​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​ជាង មួយរយ​លាន​ដង (១០០ លាន​ដង​) ដែល​បាន​ទាញយក​ផ្ទា​ល់ពី​ទូរ​ស័​ទ្ទ​ស្មា​ត​ហ្វូ​ន​ទូទាំងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២ ខែតុលា ដល់​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ ២០១៧​។​



​លោក អៀង វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត មានប្រសាសន៍ថា សម​ទ្ធិ​ផល​ដ៏​ធំ​មួយ​សម្រាប់​ការ ទទួលពាន់​រង្វាន់​លើក​នេះ យើង​ទើបតែ​បាន​ពង្រីក​បណ្តាញទូរស័ព្ទ​អ៊ិន​ធឺ​ណត​ល្បឿន​4G កាលពី​ឆ្នាំមុន     ប៉ុណ្ណោះ​។ ពោលគឺ​៖ ‌​​”​តំបន់​បណ្តាញ​អ៊ី​ន​ធឺណិ​ត​ល្បឿន 4G របស់​ក្រុមហ៊ុន សែ​ល​កាត បាន​កើនឡើង​ពី ២០០ កន្លែង រហូតដល់​ជិត ៣០០០ កន្លែង​បើ​គិត​មកដល់ពេលនេះ ហើយ​ក្រុមហ៊ុន​សែ​ល​កាត​នឹង​បន្ត​ពង្រីក បណ្តាញ​កាន់តែ​ទូលំទូលាយ​ជាង​នេះ​”​។ “​នេះ​ប្រហែលជា​ការពង្រីក​បណ្តាញ​ទូលំទូលាយ និង​លឿន​បំផុត ដែល​ធ្វើឡើង​នៅ អាស៊ីអាគ្នេយ៍​។ លោក​បាន​បន្តទៀតថា ក្រុមហ៊ុន សែ​ល​កាត ពិត​ជាមាន​មោទនភាព​ចំពោះ​អ្វីដែល​បានសម្រេច​បាន​នាពេល​ថ្មីៗ​នេះ ហើយ​មានការ រំភើប​យ៉ាងខ្លាំង ចំពោះ​អ្វីដែល នឹង​មកដល់​ពេល​ឆាប់ៗ គឺ​ការសាកល្បង​នៅ​អ៊ិន​ធឺណិត​ល្បឿន 5G នាពេល​ដល់​ខ្លី​ខាង​មុននេះ​”​។​



​គោលដៅ​ចំបង​របស់​សែ​ល​កាត​ចំពោះ​ប្រជាជន​កម្ពុជា គឺ​ធ្វើយ៉ាងណា ដើម្បី​ផ្តល់ជូន​នូវ​បណ្តាញ​សេវា​ទូរស័ព្ទ​លឿន ជាងគេ ជាមួយនឹង​ការផ្តល់ជូន​តម្លៃ​ពិសេស​នៅ​ទីផ្សារ​កម្ពុជា​”​។​“​ក្រុមហ៊ុន​សែ​ល​កាត​នៅតែ​បន្ត​ឆ្ពោះទៅកាន់​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​ផ្តល់ជូន​គម្រោង​អីុនធឺណិត​ក្នុងតម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា តាមរយៈ​បណ្តាញ​សេវា​ទូរស័ព្ទ ដែល​បានឈ្នះ​ពាន់រង្វាន់​”​។​



​ជា​ចុង​បញ្ជ​ប់​នៃ​កម្មវិធី លោក វ៉ាត សុន បាន​បន្ថែមទៀតថា​៖ “​សែ​ល​កាត គឺជា​អ្នកជំរុញ​ការប្រើប្រាស់​ទិន្នន័យ​អីុន​ធឺ​ណិត​អោយ​កើនឡើង ច្រើនជាង​មុន នៅក្នុង​ប្រទេស​កាលពី​ឆ្នាំមុន​។​“​រាប់​ត្រឹមតែ ១២​ខែ​ប៉ុណ្ណោះ​សែ​ល​កាត បាន​មើលឃើញថា​ការប្រើប្រាស់​ទិន្នន័យ​អីុន​ធឺ​ណិត​បាន​កើនឡើង​រហូតដល់ ៤០០ ភាគរយ និង​ការប្រើប្រាស់​ទិន្នន័យ​អីុន​ធឺ​ណិត​ប្រចាំ​ថ្ងៃជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ៗ បាន​កើនឡើង​ទ្វេ​រដង ចំណែកឯ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ក៏បាន​កើនឡើង​រហូតដល់ ១៤ ភាគរយ​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com