ជាតិ
សមត្ថកិច្ច ចាប់​ជនជាតិ​ចិន​១០០​នាក់ ដែល​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​
12, Mar 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ជនជាតិ​ចិន​១០០​នាក់ ដែល​លាក់ខ្លួន​នៅ​កម្ពុជា ហើយ​រួមគ្នា​ជំរិត​ទារប្រាក់​អ្នកដទៃ ដោយ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet VOIP) ត្រូវ​សមត្ថកិច្ច ចាប់បាន នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​នេះ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​។



​ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំងនោះ ស្ថិតនៅក្រោម​ប្រតិបត្តិការ​របស់​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​។

​ជនជាតិ​ចិន​ទាំង​១០០​នាក់​នាក់​នោះ មាន​ស្រី​១៩​នាក់​។  អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ក្រោយ​ចាប់ខ្លួន ពួកគេ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕


Tag:
 ជនជាតិ​ចិន​
  VOIP
© រក្សាសិទ្ធិដោយ thmeythmey.com