ជាតិ
នយោបាយជាតិ
រដ្ឋសភា ប្រគល់អាសនៈពីរចុងក្រោយក្នុងព្រឹទ្ធសភា ទៅឲ្យបក្សហ៊្វុនស៊ិនប៉ិច លោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី មកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានរដ្ឋសភា ជ្រើសតាំងឲ្យធ្វើជាសមាជិកព្រឹទ្ធសភា
× មន្ត្រី២រូបនៃគណបក្សហ្វ៊ុនស៊ិនប៉ិច គឺលោកស្រី ជា ច័ន្ទទេវី និងលោក សួន មាន ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងឲ្យធ្វើជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤។ ការបោះឆ្នោតជ្រើសតាំងអ្នកទាំង២ គឺធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ។
សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ មានចំនួន៦២រូប ដោយក្នុងនោះ ព្រះមហាក្សត្រ តែងតាំង២រូប រដ្ឋសភា ជ្រើសតាំង២រូប ហើយ៥៨រូបទៀត កើតចេញពីការបោះឆ្នោតអសកល។
គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងនីតិកាល៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ដែរ។ ប៉ុន្តែគណបក្សរាជានិយមមួយនេះ ពុំបានទទួលអាសនៈក្នុងព្រឹទ្ធសភា តាមរយៈការបោះឆ្នោតនោះទេ។
អាសនៈទាំង៥៨ ក្នុងព្រឹទ្ធសភា ដែលកើតឡើងពីការបោះឆ្នោត គឺបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់៕
Tag:
ហ៊្វុនស៊ិនប៉ិច
រដ្ឋសភា
ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com