ជាតិ
ព្រឹទ្ធសភា​នីតិកាល​ថ្មី ត្រូវបាន​ប្រកាស​សុពល​ភាពជា​ផ្លូវការ នៅ​ព្រឹក​នេះ​
23, Apr 2018 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែលជា​នីតិកាល​ថ្មី បាន​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២0១៨​នេះ ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​។ សមាជិក​ថ្មី​ទាំង​៦២​រូប នៃ​ព្រឹទ្ធសភា នឹងត្រូវប្រកាស​សុ​ពល​ភាព​ក្នុង​កិច្ចប្រជុំ​នេះ​។



​ឯ​ប្រធាន និង​អនុប្រធាន​ទាំង​២​រូប​នៃ​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី​៤ ក៏​នឹងត្រូវ​ជ្រើសរើស​ក្នុង​កិច្ចប្រជុំ​នេះដែរ​។ បន្ទាប់មក សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប នឹង​ចូលទៅ​ស្បថ​នៅក្នុង​ព្រះបរមរាជវាំង​។

ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ទាំងអស់ ៥៨​រូប កើតចេញពី​ការបោះឆ្នោត​អសកល ២​រូប ត្រូវបានតែងតាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប​ទៀត ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​។

​សមាជិក​ព្រឹទ្ធសភា​ទាំង​៥៨​រូប ដែល​កើតចេញពី​ការបោះឆ្នោត​អសកល កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨ សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែក គណបក្ស​ផ្សេងទៀត ពុំបាន​ទទួល​អាសនៈ​ព្រឹទ្ធសភា​ឡើយ​៕​

Tag:
 ព្រឹទ្ធសភា​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com