ជាតិ
សម្ដេច ហ៊ុន សែន ស្តីបន្ទោស​អាជ្ញាធរខេត្ត​ព្រះសីហនុ ដែល​បណ្ដោយ​ឲ្យ​ឈ្មួញ​កាប់​ឈើ​នៅលើ​កោះ​
23, Apr 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ព្រៃឈើ​នៅលើ​កោះ​មួយចំនួន នៃ​ទឹកដី​ខេត្ត​ព្រះសីហនុ កំពុង​រង​ការបំផ្លាញ​ពី​សំណាក់​ឈ្មួញ​ខុសច្បាប់ ដែល​អាជ្ញាធរ​ត្រូវមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ នេះ​ជាការ​មើលឃើញ​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​រលំ​ដាប់​ផ្កាយ ៥ « The Royal Sands Koh Rong » សម្ដេច ហ៊ុន សែន បាន​បន្ថែមថា បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ​នេះ បណ្ដាលមកពី​អាជ្ញាធរ ខ្វះ​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង ដែល​បណ្ដោយ​ឲ្យ​ឈ្មួញ​បន្ត​លួច​កាប់​ព្រៃឈើ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់ទី​តាំង​ទេសចរណ៍​ដ៏​សំខាន់​នេះ​។​

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​ព្រៃឈើ​ត្រូវការពារ​ឲ្យ​បាន​។ រដ្ឋបាល​ព្រៃឈើ ក្រែង​យើង​មាន​ដែរ នៅក្នុង​សង្កាត់​នេះ ឯកឧត្តម យន្ត មីន ។ ហើយ​បើ​មាន​ចេះតែ​បណ្ដោយ​ឲ្យ​គេ កាប់​(​ឈើ​)​រហូត​។ នៅទីនេះ ការគ្រប់គ្រង​ព្រៃឈើ​ធូររលុង​ណាស់​»​។​

​សូម​ស្ដាប់​សំឡេង​សម្ដេច​៖






​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ ទប់ស្កាត់​បញ្ហា​ព្រៃឈើ​នេះ​ជាបន្ទាន់ ដើម្បី​ការពារ​បរិស្ថាន និង​តំបន់​ទេសចរណ៍ធម្មជាតិ​ផង​។ ក្រៅពីនេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​មន្ត្រី​រដ្ឋាភិបាល​ណា ដែល​គេចវេះ​ពី​ទំនួល​ខុសត្រូវ លើ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។ សម្ដេច ថា រដ្ឋមន្ត្រី​ដែល​អសកម្ម និង​ខ្វះ​ការទទួលខុសត្រូវ​ចំពោះ​មុខ​ពលរដ្ឋ នឹង​គ្មាន​វត្តមាន​នៅក្នុង​អាណត្តិ​ក្រោយ​ឡើយ​៕


Tag:
 ហ៊ុន សែន​
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com