ជាតិ
សេដ្ឋកិច្ច
រ៉ឺម៉ក​កង់​បី​មួយ​ប្រភេទ​ទៀត ចូល​ទីផ្សារ​កម្ពុជា
28, Apr 2018 , 2:59 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ រ៉ឺម៉ក​កង់​បី​មួយ​ប្រភេទ​ទៀត​ឈ្មោះ Ape របស់​អ៊ីតាលី បាន​ចូល​ទីផ្សារ​កម្ពុជា​។ ក្រុមហ៊ុន Italian Motors បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រ៉ឺម៉ក​កង់​បី​របស់ខ្លួន​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៦​ខែមេសា ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។



​លោក ថោង ខុន មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​នោះ​ថា មធ្យោបាយ​ថ្មី​នេះ ពិត​ជាមាន​សារសំខាន់​ណាស់​ទៅដល់​ការចូលរួមចំណែក​បម្រើ​ឲ្យ​ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​។​



​រ៉ឺម៉ក​កង់​បី Ape នេះ គឺជា​ផលិតផល​ស្ថិតនៅក្រោម​ម៉ាក Piaggio ដ៏​ល្បី​របស់​អ៊ីតាលី​។ បើតាម​តំណាង​ក្រុមហ៊ុន Italian Motors នៅ​កម្ពុជា  រ៉ឺម៉ក​កង់​បី​របស់​ក្រុមហ៊ុន​ខ្លួន​នឹងធ្វើ​ចរាចរ​នៅក្នុង​ទីក្រុង ដោយ​ប្រើប្រាស់​កម្មវិធី APP តាម​ទូរ​សព្ទ​ដៃ ដូចជា Grab, PassApps, WeGo, Tos Tos, CamGo, 711Go Taxi ជាដើម​។​



​មុន​រ៉ឺម៉ក​កង់​បី​របស់​អ៊ីតាលី​នេះ​ចូល​មកដល់​កម្ពុជា រ៉ឺម៉ក​កង់​បី​របស់​ឥណ្ឌា​កំពុង​វាយលុក​ទីផ្សារ​មួយ​នេះ ដែល​រ៉ឺម៉ក​កង់​បី​ប្រភេទ​ដូចនេះ កំពុង​ពេញនិយម​ជាង​រ៉ឺម៉ក​កង់​ខ្មែរ​ក្នុងស្រុក​៕


Tag:
 រ៉ឺម៉ក​កង់​បី​
© រក្សាសិទ្ធិដោយ thmeythmey.com