ជាតិ
សេដ្ឋកិច្ច
ឥន្ធនៈ​នៅ​កម្ពុជា​ឡើងថ្លៃ តាម​តម្លៃ​ឥន្ធនៈ​អន្តរជាតិ​
09, May 2018 , 7:39 pm        
រូបភាព
​មួយរយៈ​ចុងក្រោយ​នេះ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បាន​ហក់​ឡើងជា​បន្តបន្ទាប់​។ ហេតុអ្វី​ប្រេងសាំង​, ម៉ា​ស៊ីត ឡើងថ្លៃ​ខ្ពស់​? នេះ​ជា​ចម្ងល់​របស់​សាធារណជន​។ ឆ្លើយតប​នឹង​ចម្ងល់​នេះ​នៅ​ថ្ងៃទី​៤ ខែឧសភា ក្រសួងពាណិជ្ជកម្ម បាន​ចេញមុខ​បញ្ជាក់ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​ទីផ្សារ​កម្ពុជា​កើនឡើង​ថ្លៃ ដោយសារតែ តម្លៃ​ប្រេងឥន្ធនៈ​អន្តរជាតិ បាន​កើនឡើង​ខ្លាំង​ដែរ​។ តាម​ក្រសួងពាណិជ្ជកម្ម​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ស្ទើរតែ​ទាំងអស់ គឺ​នាំចូល​ពី​ប្រទេស​សិង្ហ​បុរី​។​



​សូមបញ្ជាក់ថា នៅ​ចុង​ខែមេសា​កន្លងទៅ​ប្រេងសាំង​ធម្មតា​នៅលើ​ទីផ្សារ​កម្ពុជា មានតម្លៃ ៤០៨០​រៀល ក្នុង​១​លីត្រ​។ តម្លៃ​នេះ កើនឡើង​២៧​ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ខណៈពេលដែល​តម្លៃ​ប្រេងឥន្ធនៈ​នៅលើ​ទីផ្សារ​អន្តរជាតិ កើនឡើង​៦៣​ភាគរយ​៕


Tag:
 កម្ពុជា​
 ​សិង្ហ​បុរី​
  ប្រេងសាំង​
 ​ឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com