អន្តរជាតិ
​រំជួលចិត្ត​! សិស្ស​រៃអង្គាស​លុយ​ជូន​គ្រូបង្រៀន​ម្នាក់​ដែល​ខាន​បើក​បៀវត្ស​ពីរ​ខែ​
02, Jun 2018 , 2:31 pm        
រូបភាព
ដោយ: ធីតា
​គ្រូបង្រៀន​ម្នា​ក់នៅ​ប្រេ​ស៊ី​ល រំជួលចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​លោក​បានឃើញ​កញ្ចប់​លុយ​នៅ​តុ​របស់ខ្លួន​។ នេះ​បើតាម​ឃ្លី​ប​វី​ដេ​អី​ខ្លី​មួយ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន RT​។



​គ្រូបង្រៀន​រូបនោះ ត្រូវបាន​រាយការណ៍​ថា លោក​ខាន​បើក​បៀវត្ស​ពី​រដ្ឋ​អស់​រយៈពេល​២​ខែ​មកហើយ ដោយ​លោក​គ្មាន​ថវិកា​បង់ថ្លៃ​ផ្ទះ និង​ប្តូរ​ទៅ​រស់នៅក្នុង​សាលារៀន​។ ពេលខ្លះ គាត់​ក៏បាន​ស្ងាប​ពេល​បង្រៀន​ផងដែរ​។​


បើតាម RT សិស្ស​ផ្នែក​សិល្បៈ​ដែល​បង្រៀន​នោះ រៃអង្គាសប្រាក់​ផ្ទាល់ខ្លួន បាន​រហូតដល់​ប្រមាណ​៤០០​ដុល្លារ​អាមេរិក​ជូន​ដល់​គ្រូ​ជាទី​ស្រឡាញ់​របស់ខ្លួន​។ ឃើញ​គ្រូ​រំជួលចិត្ត និង​ស្រក់​ទឹកភ្នែក សិស្ស​ទាំងអស់​នាំគ្នា​រ​ត់ទៅ​ឱប​គ្រូ​របស់ខ្លួន​ដោយ​ក្តី​គោរព​ស្រឡាញ់​៕


Tag:
 អប់រំ
  ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com