អន្តរជាតិ
ក្រុម​មេធាវី​របស់លោក Trump មិន​ចង់​ឲ្យ​លោក​ចូលធ្វើ​សក្ខីកម្ម​លើ​ករណី​ការស៊ើបអង្កេត​ពី​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ស​.​រ​.​អា​
04, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Rudy Giuliani មេធាវី​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​និយាយថា វា​គឺជា​សំណួរ​បើកចំហ​រថា​តើ​លោក Trump នឹង​ឆ្លើយ​សំណួរ​របស់​ក្រុម​រដ្ឋអាជ្ញា​ដែល​កំពុងធ្វើការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការចូល​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​ឬ​យ៉ាងណា ប៉ុន្តែ​ក្រុម​មេធាវី​របស់លោក​មិន​ចង់​ឲ្យ​លោក Trump ចូលធ្វើ​សក្ខីកម្ម​នោះទេ​។​



​លោក Trump បាន​និយាយ​ជា​យូរ​មកហើយ​ថា​លោក​ចង់​ចូល​ឆ្លើយ​សំណួរ​របស់លោក Robert Mueller រដ្ឋអាជ្ញា​ពិសេស ដែល​ដឹកនាំ​ការស៊ើបអង្កេត​នេះ​ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​លោក Giuliani បាន​ប្រាប់​សារព័ត៌មាន ABC ថា «​ក្រុម​មេធាវី​កំពុង​ពិភាក្សាគ្នា​អំពី​សំណើ​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ​ចូល​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​ក្នុងករណីនេះ​។​

​លោក Giuliani បាន​ថ្លែងថា​លោក Trump អាច​ធ្លាក់​ចូលក្នុង​អន្ទាក់​ដោយ​មិនដឹង​ខ្លួន​។ លោក Giuliani ដែលជា​អតីត​ចៅហ្វាយក្រុង​ញូវយ៉ក​រូបនេះ​បាន​និយាយថា ក្រុម​មេធាវី​របស់លោក Trump ប្រហែលជា​អនុញ្ញាត​ឲ្យ​លោក​ចូល​ឆ្លើយ​សំណួរ ប្រសិនបើ​ត្រូវបាន​គេ​សង្ខេប​ឲ្យ​ដឹង​ពី​សំណួរ​ទាំងនោះ​ជាមុន បើ​មិន​ដូច្នោះ​ទេ ក្រុម​មេធាវី​នឹងមិន​អនុញ្ញាត​ឲ្យ​លោក Trump ចូលធ្វើ​សក្ខីកម្ម​នោះទេ​។ លោក Giuliani បាន​ថ្លែងថា ក្រុម​មេធាវី​របស់លោក Trump នឹង​ប្រាប់​ទៅ​ក្រុមការងារ​របស់លោក Mueller ថា «​ពួកគេ​បានទទួល​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​ត្រូវការ​រួចទៅហើយ ដូចជា​ឯកសារ​កម្រាស់​ជាង​១​លាន​ទំព័រ និង​សាក្សី​ចំនួន​២៨​នាក់ ដើម្បី​បញ្ចប់​ការស៊ើបអង្កេត​មួយ​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com