អន្តរជាតិ
​មេ​ភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី Igor Korobov ស្លាប់​ក្នុង​អាយុ​៦២​ឆ្នាំ​
22, Nov 2018 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​សេនីយ Igor Korobov មេ​ភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី (GRU) បានទទួល​មរណភាព​ក្នុង​អាយុ​៦២​ឆ្នាំ​។ នេះ​បើតាម​ការអះអាង​របស់​ក្រសួងការពារជាតិ​រុស្ស៊ី នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែវិច្ឆិកា​។​

 
​លោក Korobov ដែល​បាន​ឡើងកាន់តំណែង​ជា​មេ​ភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី (GRU) កាលពី​ឆ្នាំ​២០១៦​កន្លងមក​នោះ បាន​ធ្លាក់ខ្លួន​ឈឺ​ដ៏​យូរ​នា​រយៈពេល​ចុងក្រោយ​នេះ​។ យោងតាម​ការផ្សាយ​រប​ស់ AFP លោក​ក៏​ស្ថិតក្រោម​គោលដៅ​ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​ផងដែរ​។​
 
​ជាមួយគ្នា ភ្នាក់ងារ GRU ក៏ដូចជា​លោក Korobov ផ្ទាល់ ទទួលរង​នូវ​ការចោទប្រកាន់​ជាច្រើន​ពី​អន្តរជាតិ ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ករណី​បំផុត​អតីត​ចារកម្ម​រុស្ស៊ី លោក Sergie Skripal និង​កូនស្រី នៅ​អង់គ្លេស កាលពី​ខែមីនា កន្លងមក​ផងដែរ​៕

Tag:
 ​រុស្ស៊ី​
  ចារកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com