សេដ្ឋកិច្ច
អន្តរជាតិ
IMF៖ អាមេរិក​ជា​ប្រទេស​មាន​ទំហំ​ធំ​សេដ្ឋកិច្ច​ជាងគេ​ក្នុង​ឆ្នាំ​២០១៨ តាម​ពីក្រោយ​ដោយ​ចិន
31, Dec 2018 , 8:19 pm        
រូបភាព
ដោយ:
​សេដ្ឋកិច្ចពិភពលោក​ក្នុង​ឆ្នាំ​២០១៨ ត្រូវគេ​បាន​ប៉ាន់​ស្មានថា មាន​ទំហំ​ដល់​ទៅ​ជាង ៧៩,៩៨ ទ្រី​លាន​ដុល្លារ​។ ចំណាត់ថ្នាក់​ប្រទេស​ខាងក្រោម​នេះ គឺ​ដកស្រង់​ចេញពី​ទិន្នន័យ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)  ដែល​បានចេញ​ផ្សាយ​កាលពី​ខែមេសា ឆ្នាំ​២០១៨ និង​គិត​ជា Nominal GDP ។

 
១. សហរដ្ឋអាមេរិក ប្រមាណ ២០,៤១​ទ្រី​លាន​ដុល្លារ 
 
២.  ចិន ប្រមាណ ១៤​ទ្រី​លាន​ដុល្លារ​
 
៣. ជប៉ុន ប្រមាណ ៥,១​ទ្រី​លាន​ដុល្លារ​
 
៤. អាល្លឺម៉ង់ ប្រមាណ ៤,២​ទ្រី​លាន​ដុល្លារ​
 
៥. ចក្រភព​អង់គ្លេស ប្រមាណ ២,៩៤​ទ្រី​លាន​ដុល្លារ​
 
៦. បារាំង ប្រមាណ ២, ៩៣​ទ្រី​លាន​ដុល្លារ​
 
៧. ឥណ្ឌា ប្រមាណ ២,៨៥​ទ្រី​លាន​ដុល្លារ​
 
៨. អ៊ីតាលី ប្រមាណ ២,១៨​ទ្រី​លាន​ដុល្លារ​
 
៩. ប្រេ​ស៊ី​ល ប្រមាណ ២,១៤​ទ្រី​លាន​ដុល្លារ​
 
១០. កាណាដា ប្រមាណ ១,៨​ទ្រី​លាន​ដុល្លារ​
 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា គិត​មកដល់​ដំណាច់ឆ្នាំ​២០១៨​នេះ តួលេខ​នៃ​ទិន្នន័យ​ខាងលើនេះ អាចមាន​ការប្រែប្រួល​ខ្លះៗ ដ្បិត​វា​ត្រូវបាន​គេ​ចេញផ្សាយ​តាំងពី​ខែមេសា​ឆ្នាំនេះ​មកម្ល៉េះ​។ តួយ៉ាង អ្វីដែល​គួរ​ឲ្យ​ភ្ញាក់​ផ្ញើ​ល​ក្នុង​ឆ្នាំ​២០១៨​នេះ របាយការណ៍មួយចំនួន​បាន​ចុះផ្សាយ​ថា ឥណ្ឌា​បាន​ផ្តួល​បារាំង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​៦ និង​ត្រៀម​ដណ្តើម​ចំណាត់ថ្នាក់​ទី​៥​ពី​អង់គ្លេស​ផងដែរ​៕
 

Tag:
 ​សេដ្ឋកិច្ច​
  ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com