ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទូរសព្ទឆ្លាតវៃអាចធ្វើឲ្យឡើងទម្ងន់ដោយមិនដឹងខ្លួន
× មានកម្មវិធីហាត់ប្រាណ និងសុខភាពច្រើនណាស់ដែលអ្នកអាចដំឡើងនៅលើទូរសព្ទឆ្លាតវៃរបស់អ្នកបាន ហើយខ្លះក៏ត្រូវការគូរគ្នាជាមួយនឹងនាឡិកាឆ្លាតវៃបន្ថែមទៀតដែរ។ ប៉ុន្តែថ្វីបើរឿងនេះមានមែន តែការឡើងទម្ងន់ដោយមិនដឹងខ្លួននៅតែកើតឡើងយ៉ាងច្រើនចំពោះអ្នកប្រើប្រាស់ទូរសព្ទឆ្លាតវៃ។ ប៉ុន្តែតើអ្នកមានដឹងខ្លួនទេថា នៅពេលដែលគ្មានទូរសព្ទក្នុងដៃត្រឹមតែ ៥នាទី អ្នកមិនស្រួលក្នុងខ្លួនដូចម្តេចទៅ?
នេះហើយគឺជាហេតុផលមួយដែលធ្វើឲ្យការប្រើប្រាស់ទូរសព្ទឆ្លាតវៃនាំឲ្យធាត់ឡើងទម្ងន់ដែរ ហើយខាងក្រោមនេះគឺជាហេតុផលនៅពីក្រោយ៖
វាអាចធ្វើឲ្យអ្នកមិនចង់ទៅហាត់ប្រាណបាន
គ្រប់គ្នាដឹងហើយថា ការហាត់ប្រាណបានទៀងទាត់មិនគ្រាន់តែជារឿងសំខាន់សម្រាប់ជួយឲ្យមានរាងកាយកាន់តែសមសួនទេ តែវាក៏ល្អចំពោះសុខភាពទូទៅដែរ។ ជាអកុសល ទូរសព្ទឆ្លាតវៃជាហេតុផលមួយនាំឲ្យអ្នករស់នៅបែបស៊ីដេកៗ។ ជាពិសេសបើសិនជាអ្នកត្រូវការលេងហ្គេមអនឡាញទៀតនោះ វាពិតជាមានអត្ថិភាពជាងការហាត់ប្រាណហើយ។
ផ្តល់ជាការញ៉ាំអាហារមិនផ្តល់សុខភាពកាន់តែងាយស្រួល
ការប្រើទូរសព្ទឆ្លាតវៃ ងាយនឹងជួយឲ្យអ្នករកឃើញអាហារទំនងៗតាមអនឡាញ ជាពិសេសអាហារមិនផ្តល់សុខភាពតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយឲ្យអ្នកអាចកុម្មង់មកញ៉ាំកាន់តែលឿនដោយសារតែសេវាកម្មបច្ចេកវិទ្យាសម័យទំនើប។ ដូច្នេះអ្នកមិនចង់ញ៉ាំក៏ពិបាកដែរ។
អាចធ្វើឲ្យអ្នកងងុយគេង
អ្នកជំនាញនិយាយថា ពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ទូរស័ព្ទអាចធ្វើឲ្យរាងកាយមិនអាចផលិតអ័រម៉ូនងងុយគេង Melatonin គ្រប់គ្រាន់ទេ។ នេះហើយគឺជាហេតុផលដែលការអនឡាញយប់ៗពេកគឺជារឿងមិនល្អចំពោះទម្លាប់គេងនៅពេលយប់។ យ៉ាងណាមិញ ការឡើងទម្ងន់ដោយគេងមិនគ្រប់គ្រាន់កំពុងតែកើតឡើងយ៉ាងខ្លាំង ប៉ុន្តែវាមិនត្រូវបាននរណាស្វែងយល់ច្រើនឡើយ។
អាចធ្វើឲ្យស្ត្រេសកាន់តែច្រើន
ក្រៅពីគេងមិនគ្រប់គ្រាន់ មូលហេតុមួយដែលនាំឲ្យឡើងទម្ងន់ដែរនោះគឺស្ត្រេសកាន់តែច្រើន។ រឿងនេះអាចដោយសារតែការញ៉ាំអាហារកាន់តេច្រើនដោយសារតែស្ត្រេស ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ ប៉ុន្តែរឿងនេះក៏ជំរុញដល់ការឡើងទម្ងន់ដោយមិនដឹងខ្លួនវិញដែរ។ ម្យ៉ាងវិញទៀត ការមើលឃើញក្នុងបណ្តាញសង្គម ក៏នាំឲ្យជីវិតកាន់តែស្ត្រេសខ្លាំងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com