ជាតិ
អត្រា​ប្រជាជន​ចេញទៅ​បោះឆ្នោត​នៅ​កម្ពុជា​ខ្ពស់ជាង​នៅ​អាមេរិក
02, Oct 2013 , 8:02 am        
រូបភាព
ដោយ:
យោងតាម​ខ្លឹមសារ​សង្ខេប របស់​សៀវភៅ «ស» ស្ដីពី​ការបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី៥ អត្រា​ប្រជាជន​ចេញទៅ​បោះឆ្នោត​នៅ​កម្ពុជា​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី៥នេះ មាន​ចំនួន ៦៩,៦១ ភាគរយ ខ្ពស់ជាង​អត្រា​អ្នក​ចេញទៅ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ២០១០ ដែលមាន​ត្រឹមតែ ៤១,៥៩ ភាគរយ ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​សរុប។



សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​ដែល​បាន​ទៅ​បោះឆ្នោត​មាន​កម្រិត​ខ្ពស់ បើ​ធៀប​ទៅនឹង​បណ្ដា​ប្រទេស​មួយចំនួន​ផ្សេងទៀត​ក្រៅពី​សហ​អាមេរិក ដែលមាន​ដូចជា ឥណ្ឌា អង់គ្លេស អូស្ដ្រាលី ជាដើម ដែល​ក្នុងនោះ ក៏មាន​ប្រទេស​ហ្វីលីពីន​ផងដែរ ដែលមាន​ត្រឹមតែ ៦០,៧ ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​តែប៉ុណ្ណោះ។ នេះ​បើតាម​លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈ រដ្ឋ មន្ត្រី បាន​លើកឡើងថា​ក្នុងការ​ធ្វើ​បទ​ប​ឋ​កថា អំពី​ខ្លឹមសារ​នៃ​សៀវភៅ “ស” កាលពី​ថ្ងៃ​ម្សិលមិញ​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com