COVID-19
ជាតិ
រដ្ឋាភិបាល ប្រកាសផ្ដល់២៥លានដុល្លារក្នុងមួយខែ ដោះស្រាយបញ្ហាពលរដ្ឋក្រីក្រជាង៦០ម៉ឺនគ្រួសារ
× ភ្នំពេញ៖ ដូចការគ្រោងទុក! រដ្ឋាភិបាល ប្រកាសផ្ដល់ថវិកា២៥លានដុល្លារក្នុងមួយខែ សម្រាប់ដោះស្រាយបញ្ហាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ នៅក្នុងវិបត្តិកូវីដ-១៩។
បើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន ថវិកាទាំងនោះ នឹងផ្ដល់ឱ្យគ្រួសារក្រីក្រ និងងាយរងគ្រោះដែលគ្រួសារនោះត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ «ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) » ។
គ្រួសារក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានទឹកប្រាក់ចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀល នៅក្នុងមួយខែ ស្របទៅតាមកម្រិតនៃភាពក្រីក្ររបស់ពួកគេ។ នេះបើតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្លែងក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ មិថុនា សម្ដេច ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាល បានខិតខំរិះរកវិធីនានា ដើម្បីជួយប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់មួយនេះ ដោយមិនឱ្យអ្នកណាម្នាក់រងគ្រោះរហូតដាច់ពោះស្លាប់ទេ៕
Tag:
COVID-19
ពលរដ្ឋក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com