អត្ថបទពាណិជ្ជកម្ម
សួនកម្សាន្តកុមារ Funderland ដែលល្បីខ្លាំងនៅប្រទេសឡាវ ចាប់ផ្តើមបើកសាកល្បង នៅផ្សារទំនើបជីបម៉ុងណូរូម៉ល ហើយ!
× ភ្នំពេញ៖ ដំណើរការសាកល្បង សួនកម្សាន្តកុមារ Funderland ដ៏ល្បីខ្លាំងពីប្រទេសឡាវកំពុងដំណើរការទៅយ៉ាងរលូន និងទទួលការគាំទ្រពីមាតាបិតាជាច្រើន ដោយនាំបុត្រធីតាតូចៗ មកចូលរួមសកម្មភាពកម្សាន្ត។ សួនកម្សាន្តកុមារ Funderland ទីធ្លាទូលាយ មានកូនបាល់រាប់មុឺនគ្រាប់ ចង្អូរស្គីរំអិលខ្លួនដ៏សប្បាយ កន្ត្រកបាល់បោះ រឺស៊័រលោត និងឧបករណ៍ល្បែងកម្សាន្តកុមារជាច្រើនទៀត ប្រកដោយអនាម័យ និងសុវត្ថិភាព។
លោក គ្រីស្តូហ្វ តុង ប្រធានគ្រប់គ្រងអាជីវកម្ម សួនកម្សាន្តកុមារដ៏ល្បីនេះ បានរៀបរាប់ថា ៖«ក្រៅពីឧបករណ៍កម្សាន្តដ៏សម្បូរបែបសម្រាប់កុមារ សួនកម្សាន្ត Funerderland ក៏មាន សកម្មភាពបង្កើនភាពច្នៃប្រឌិតដល់កុមារផងដែរ ដូចជាល្បែងផាត់ពណ៌លើផ្ទាំងគំនូរ និង តុក្កតាធ្វើពីដីឥដ្ឋ រួមជាបណ្ណាល័យ ដែលមានល្បែងផ្គុំរូបច្រើនប្រភេទ សម្រាប់កុមារតូចៗ បូក រួមជាមួយសៀវភៅរឿង ជាច្រើនសម្រាប់កុមារ»។
លោកបន្ថែមទៀតថា នៅក្នុងបរិវេណ Funderland ក៏មានហាងកាហ្វេ សម្រាប់មាតា បិតា អាចអង្គុយជជែកគ្នា ឬអានសៀវភៅ ជាមួយរសជាតិកាហ្វេឆ្ងាញ់ដែលឆុងពីគ្រាប់កាហ្វេតែម្តង ខណៈដែលកូនតូចៗរបស់ពួកគេ កំពុងលេងសប្បាយជាមួយឧបករណ៍ដ៏សម្បូរបែប ក្នុងសួនកម្សាន្តរបស់យើង។
លើសពីនេះទៀត នៅក្នុងបរិវេណ Funderland ក៏មានបន្ទប់ដោយឡែក សម្រាប់មាតា បិតា រៀបចំធ្វើកម្មវិធីខួបកំណើតឲ្យកូនតូចៗរបស់ពួកគេ ជាលក្ខណៈគ្រួសារផងដែរ។
ហើយសូមក៏ថ្លែងអំណរគុណ ដល់មាតាបិតាដែលបាននាំកូនតូចៗរបស់ពួកគេ មកលេង កម្សាន្តជាប្រចាំ នៅទីនេះផងដែរ និងសូមគោរពអញ្ជើញមាតាបិតាផ្សេងទៀត នាំកូនតូចៗ របស់ពួកគេ មកទទួលយកបទពិសោធន៍ដ៏សប្បាយរីករាយ និងបង្កើនភាពច្នៃប្រឌិតជាមួយ Funderland ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com