អត្ថបទពាណិជ្ជកម្ម
ចូលរួមត្រេកអរអ្នកសៀមរាបផង! ថ្ងៃទី១សីហានេះ នឹងទទួលបានរថយន្តទំនើប Porsche ពីស្រាបៀ កម្ពុជាហើយ
× តាមរយៈកម្មវិធីប្រគំតន្ត្រី Cambodia Brew The Beat ស្រាបៀរ កម្ពុជា នឹងរៀបចំការប្រគល់រង្វាន់ធំរថយន្តទំនើបស៊េរីចុងក្រោយ Porsche Macan ដល់អ្នកឈ្នះទី៤ នៅរាត្រីថ្ងៃសៅរ៍ ទី១ សីហានេះហើយ។
លោក ធា ថុល ពលរដ្ឋរស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានគាស់ឈ្នះរង្វាន់រថយន្ត Porsche កាលពីថ្ងៃទី១៩ កក្កដា នៅពេលជួបជុំពិសាអាហារ ជាមួយសាច់ញាតិបងប្អូនក្រោយជួសជុលផ្ទះរួច។
កម្មវិធីប្រគល់ជូនរថយន្តទំនើបស៊េរីចុងក្រោយ Porsche Macan នេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៨យប់តទៅ តាមកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលការប្រគល់ជូននេះ នឹងមានការចូលរួមអបអរសាទរ តាមរយៈការបកស្រាយចម្រៀង ពីសំណាក់តារាចម្រៀងល្បីៗ ដែលនឹងញាំងបរិយាកាសដ៏គួរឲ្យចងចាំ និងរំភើបនេះ មិនអាចបំភ្លេចបានមានដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា លោកឆន សុវណ្ណារាជ លោក ថែល ថៃ កញ្ញា កែវ សុបញ្ញា និងតារាចម្រៀងលោក នូ ឧសភាជា អ្នកតំណាងពាណិជ្ជកម្មស្រាបៀរ កម្ពុជា ផងដែរ។
ស្រាបៀរ កម្ពុជា សូមអញ្ជើញពលរដ្ឋកម្ពុជាទាំងអស់ រីករាយទស្សនាការប្រគំតន្ត្រី Cambodia Brew The Beat តាមកញ្ចក់ទូរទស្សន៍ ព្រមទាំងចូលរួមសាទរ និងធ្វើជាសាក្សីដល់ការប្រគល់រង្វាន់ធំដល់អ្នកសៀមរាបទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com