COVID-19
ជាតិ
អន្តរជាតិ
អ្នកស្លាប់​ដោយសារ COVID-19 ឡើងដល់​ជាង​១​លាន​នាក់​ហើយ​
28, Sep 2020 , 10:28 am        
រូបភាព
ឥណ្ឌាមានអ្នកស្លាប់​ជាង​៩៥០០០នាក់​ក្នុងចំណោមជាង៦លានករណី។ Outlook India
ឥណ្ឌាមានអ្នកស្លាប់​ជាង​៩៥០០០នាក់​ក្នុងចំណោមជាង៦លានករណី។ Outlook India
​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ឡើងដល់​ជាង​១​លាន​នាក់​ហើយ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា​នេះ ខណៈ​ករណី​សរុប​មាន​ជាង​៣៣​លាន​ករណី និង​សះស្បើយ​ជិត​២៥​លាន​នាក់​។ អាមេរិក ឥណ្ឌា និង​ប្រេ​ស៊ី​ល ប៉ះពាល់​ខ្លាំងជាងគេ​លើ​ពិភពលោក ខណៈ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី រងគ្រោះ​ខ្លាំងជាងគេ​នៅ​អាស៊ាន​។​

 
​ប្រទេស​ដែល​ឆ្លង​ច្រើនជាងគេ​៖
១. សហរដ្ឋអាមេរិក​៖ ជាង​៧.៣​លាន​ករណី 
២. ឥណ្ឌា​៖ ជាង​៦​លាន​ករណី​
៣. ប្រេ​ស៊ី​ល​៖ ជាង​៤.៧​លាន​ករណី​
៤. រុស្ស៊ី​៖ ជាង​១.១​លាន​ករណី​
៥. កូ​ឡុំ​ប៊ី​៖ ជាង​៨១​ម៉ឺន​ករណី​
 
​ប្រទេស​ដែលមាន​ករណី​ស្លាប់​ច្រើនជាងគេ​៖
១. សហរដ្ឋអាមេរិក​៖ ជិត​២១​ម៉ឺន​នាក់​
២. ប្រេ​ស៊ី​ល​៖ ជាង​១៤​ម៉ឺន​នាក់​
៣. ឥណ្ឌា​៖ ជាង​៩៥០០០​នាក់​
៤. ម៉ិ​ក​ស៊ិ​ក​៖ ជាង​៧៦០០០​នាក់​
៥. ចក្រភព​អង់គ្លេស​៖ ជិត​៤២០០០​នាក់​
 
​តួលេខ​នៅ​បណ្តា​ប្រទេស​អាស៊ាន​៖
១. ហ្វីលីពីន​៖ ជាង​៣០​ម៉ឺន​ករណី (​ស្លាប់​ជាង​៥៣០០​នាក់​, សះស្បើយ​ជាង​២៥​ម៉ឺន​នាក់​)
២. ឥណ្ឌូណេស៊ី​៖ ជាង​២៧.៥​ម៉ឺន​ករណី (​ស្លាប់​ជាង​១​ម៉ឺន​នាក់​, សះស្បើយ​ជាង​២០​ម៉ឺន​នាក់​)
៣.​សិង្ហ​បុរី​៖ ជិត​៥៨០០០​ករណី (​ស្លាប់​២៧​នាក់​, សះស្បើយ​ជាង​៥៧០០០​នាក់​)
៤. ម៉ាឡេស៊ី​៖ ជិត​១១០០០​ករណី (​ស្លាប់​១៣៤​នាក់​, សះស្បើយ​ជិត​៩៩០០​នាក់​)
៥. មី​យ៉ាន់​ម៉ា​៖ ជាង​១​ម៉ឺន​ករណី (​ស្លាប់​២២៦​នាក់​, សះស្បើយ​ជិត​២៩០០​នាក់​)
៦. ថៃ​៖ ៣៥២៣​ករណី (​ស្លាប់​៥៩​នាក់​, សះស្បើយ​ជិត​៣៤០០​នាក់​)
៧. វៀតណាម​៖ ១០៧៤​ករណី (​ស្លាប់​៣៥​នាក់​, សះស្បើយ​ជិត​១​ពាន់​នាក់​)
៨. កម្ពុជា​៖ ២៧៦​ករណី (​សះស្បើយ​២៧៥​នាក់​)
៩. ព្រុយ​ណេ​៖ ១៤៦​ករណី (​ស្លាប់​៣​នាក់​,​សះស្បើយ​១៤២​នាក់​)
១០. ឡាវ​៖ ២៣​ករណី (​សះស្បើយ​២២​នាក់​)៕

© រក្សាសិទ្ធិដោយ thmeythmey.com