ជាតិ
គ្រួសារ​លោក​គ​ង្គ ប៊ុន​ឈឿន ទទួលបាន​ទី​តម្កល់​ធាតុ និង​សង់​រូបសំណាក​នៅ​បាត់ដំបង​
13, Aug 2016 , 4:00 pm        
រូបភាព
​ក្រុមគ្រួសារ​លោក គ​ង្គ ប៊ុន​ឈឿន បាន​ទទួលបាន​ទីតាំង​មួយ នៅក្នុង​ទីធ្លា​វត្ត​ពោធិ​វាល កណ្តាលក្រុងបាត់ដំបង​ហើយ ដើម្បី​សាងសង់​បណ្ណាល័យ កន្លែង​តម្កល់​ធាតុ និង​រូបសំណាក​លោក គ​ង្គ ប៊ុន​ឈឿន​។



​លោកស្រី តាត គឹម​លន ភរិយា​កវី​ម្ចាស់​ស្ទឹង​សង្កែ​គ​ង្គ ប៊ុន​ឈឿន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​៖«​ខ្ញុំ​កាលពី​ដំបូង ខ្ញុំ​បានស្នើ​សុំ​ទៅ​ចៅអធិការ​វត្ត​ពោធិ​វាល ហើយ​ទើបតែ​ម្សិលមិញ​យើង​បាន​ដំណឹង​ថា​លោក​យល់ព្រម​ឲ្យ​សង់​»​។​

​ទីតាំង​ដែល​ព្រះចៅអធិការ​វត្ត​យល់ព្រម​បរិ​ច្ចា​គ​ឲ្យ ដើម្បី​សង់​បណ្ណាល័យ កន្លែង​កម្ក​ល់​ធាតុ និង​រូបសំណាក​របស់លោក គ​ង្គ ប៊ុន​ឈឿន គឺ​នៅក្បែរ​ក្លោងទ្វារ ចេញចូល​វត្ត​ពោធិ​វាល​តែងម្តង​។ នេះបើតាម លោកស្រី តាត គឹម​លន ប្រាប់​សារព័ត៌មាន​ថ្មីៗ មុននឹង​បន្ត​បញ្ជាក់​ពី​ក្តីរំភើប ដែល​ខ្លួន​អាច​សម្រេច​បំណង​របស់​ស្វាមី​យ៉ាង​ដូច្នេះ​៖«​ជា​ភរិយា​គាត់ បើសិនជា​ធ្វើ សម្រេច​បំណង​គាត់​បាន សម្រាប់​ខ្ញុំ​គឺ​អរ​ពេក​ហើយ គ្មាន​អ្វី​អរ​ជាង​បា​នស​ម្រេច​ក្តី​ប្រាថ្នា​របស់គាត់​ទេ​»​។​



​យ៉ាងណាក៏ដោយ លោកស្រី គឹម​លន មិនទាន់បាន​កំណត់ពេល​វេលា ក្នុងការ​សាងសង់​បណ្ណាល័យ កន្លែង​តម្កល់​ធាតុ និង​រូបសំណាក​លោក គ​ង្គ ប៊ុន​ឈឿន នៅឡើយ ដោយសារ​ក្រុមគ្រួសារ​នៅ​មិនទាន់​បានរៀបចំ​ប្លង់ និង​ខ្វះខាត​ថវិកា​សម្រាប់​សាងសង់​។ ម្យ៉ាង​ក្រុមគ្រួសារ​ទើបតែ​ទទួល​ការអនុញ្ញាត​ពី​ព្រះចៅអធិការ​វត្ត​។ 

​បើតាម លោកស្រី គឹម​លន លោកស្រី​នឹង​ត្រឡប់​ទៅ​ប្រទេស​ន័​រវេ​ស ក្នុងពេល​ឆាប់ៗ ដើម្បី​ប្រមែប្រមូល​ថវិកា មក​សម្រេច​ក្តី​ប្រាថ្នា​ចុងក្រោយ​របស់​ស្វាមី ដែល​ចង់​មា​នទី​តម្កល់​ធាតុ និង​រូបសំណាក នៅក្នុង​ទឹកដីកំ​ណើ​ត គឺ​ខេត្តបាត់ដំបង​នេះឯង​។ ទន្ទឹមនឹងនោះ ភរិយា​កវី​ម្ចាស់​ស្ទឹង​សង្កែ ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ដែល​ស្រឡាញ់ និង​គោរព​លោក គ​ង្គ ប៊ុន​ឈឿន ឲ្យ​ជួយ​សម្រេច​ក្តី​បំណង​របស់​ស្វាមី​ខ្លួន​ដែរ​។​

​សូម​អញ្ជើញ​ស្តាប់​ប្រសាស​ន៍​របស់​លោកស្រី តាត គឹម​លន​៖




​សូមបញ្ជាក់ថា​លោក គ​ង្គ ប៊ុន​ឈឿន ម្ចាស់​កវី​ស្ទឹង​សង្កែ​បានទទួល​មរណភាព  ហើយ​នៅ​ម៉ោង​៧​ព្រឹក​ម៉ោង​នៅក្នុង​ប្រទេស​ន័​រវេ ដែល​ត្រូវ​នៅ​ម៉ោង​១​រសៀល​ម៉ោង នៅ​កម្ពុជា​ថ្ងៃទី​១៧​ខែមេសា​កន្លងទៅ​៕


Tag:
 គ​ង្គ ប៊ុន​ឈឿន
 រូបសំណាក
 បាត់ដំបង
  ស្ទឹង​សង្កែ​
 
© រក្សាសិទ្ធិដោយ thmeythmey.com